រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល និងប្រជាជននៃបណ្តាប្រទេសចំនួន១៩៨ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១

អត្ថបទដោយ៖
AMS OneMinute

ថ្ងៃនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល និងប្រជាជននៃប្រទេសបណ្តាប្រជាជាតិចំនួន១៩៨ នៅលើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១នេះ ក្រោមប្រធានបទ “ពិធីសារម៉ុងរ៉េអាល់៖ បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើងឱ្យត្រជាក់” (Montreal Protocol-Keeping us, our food and vaccines cool)។

ពិភពលោកកំពុងប្រារព្ធ “ទិវាអូហ្សូនពិភពលោក” ដែលត្រូវជាខួបលើកទី៣៦ នៃការបង្កើត “អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន” ក្នុងឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៤ នៃការបង្កើត “ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន” ក្នុងឆ្នាំ១៩៨៧ ថ្ងៃទី១៦ កញ្ញា។

ប្រភព៖ ក្រសួងបរិស្ថាន

ads banner