ក្រុម Man City និង Liverpool ឈ្នះដូចគ្នា ខណៈ ក្រុម PSG បានត្រឹមស្មើ នៅ Champions League

ក្រុមម្ចាស់ផ្ទះ Man City បានយកឈ្នះក្រុមភ្ញៀវ RB Leipzig ក្នុងលទ្ធផល ៦ទល់នឹង ៣ ឯ ក្រុមហង្សក្រហម Liverpool យកឈ្នះក្រុម A C Milan ៣ទល់២ ស្របពេលដែលក្រុមអ្នកមានបារាំងសម្បូរដោយតារាឆ្នើម PSG បានត្រឹមស្មើជាមួយក្រុម Club Brugge ១ទល់១ នៅក្របខណ្ឌ Champions League កាលពីយប់មិញ ។


៦គ្រាប់របស់ក្រុមមេឃខៀវ រកបានដោយកីឡាករ Nathan Ake នៅនាទីទី១៦ , តែនាទីទី២៨ កររបស់ក្រុម RB Leipzig ធ្វើឱ្យចូលទីខ្លួនឯង, ឯនៅនាទីទី ៤៥+២ Riyard Mahrez ស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ។

ខណៈវគ្គទី២ ខាងក្រុមម្ចាស់ផ្ទះបានបន្ថែម ៣គ្រាប់ទៀត ដោយ Jack Grealish នៅនាទីទី៥៦, Joao Cancelo នៅនាទីទី៧៥ និងគ្រាប់ចុងក្រោយ Gabriel Jesus ស៊ុតបញ្ចូលទី នៅនាទីទី ៨៥ ។ ចំណែកឯ ៣គ្រាប់របស់ក្រុម RB Leipzig វិញ រកបានដោយកីឡាករ Christopher Nkunku ម្នាក់ឯង នៅនាទីទី ៤២, ៥១ និង ៧៣ ។

រីឯក្រុម PSG ដែលសម្បូរដោយ Super Stars មានកីឡាករ Lionel Messi , Neymar និង Mbappe បានត្រឹម ១ទល់១ ជាមួយក្រុម Club Brugge ។
ចំណែកឯ៣ក្រុមផ្សេងទៀត ក្រុម At Madrid 0:0 Porto , Inter Milan 0:1 Real Madrid , Sporting 1:5 Ajax ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner