អង្គការផ្កាយសមុទ្រ បង្ហាញភាពជោគជ័យរបស់ខ្លួន ក្រោយមានវត្តមាន នៅលើទឹកដីកម្ពុជារយៈពេល១៥ឆ្នាំ

អង្គការផ្កាយសមុទ្រកម្ពុជា បានប្រារព្ធខួបលើកទី១៥ របស់ខ្លួន បន្ទាប់ពីមានវត្តមាន នៅលើទឹកដីកម្ពុជា ដោយមានការចូលរួមអបអរសាទរ ពីក្លិបបាល់ទាត់ភ្នំពេញក្រោន ។


កញ្ញា ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា មានប្រសាសន៍ថា រយៈពេល១៨ខែចុងក្រោយនេះ គឺជាពេលវេលាមួយដ៏លំបាកពិតមែន ប៉ុន្តែក្រុមការងាររបស់អង្គការ នៅតែបន្តដំណើរ នៃកម្មវិធីអប់រំ និងបាល់ទាត់របស់ពួកយើង ទើបក្លាយជាអង្គការដំបូងគេ ត្រូវបានជ្រើសរើសឲ្យឈរឈ្មោះ ក្នុងពានរង្វាន់ People ‘s Choice Awards ។ កញ្ញា ជួប វិច្ឆិកា ក៏បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានច្រើន ដើម្បីទទួលបានជ័យជំនះលើអង្គភាពធំៗ ជាច្រើនទៀត ។


សូមបញ្ជាក់ថា កម្មវិធីនេះ គឺសម្រាប់តែអង្គការក្រៅរដ្ឋាភិបាល ដែលធ្លាប់ឈ្នះពានរង្វាន់ Stevie International Business Award តែប៉ុណ្ណោះ ។ អង្គការផ្កាយសមុទ្រធ្លាប់ទទួលបានពានរង្វាន់ប្រាក់ និងជាអង្គការក្រៅរដ្ឋាភិបាលគំរូ មានឈ្មោះដោយស្វ័យប្រវត្តិ ក្នុងកម្មវិធីពានរង្វាន់ អង្គការល្អបំផុត ។ ការបោះឆ្នោតចំណាយពេលតិចជាង១នាទីប៉ុណ្ណោះ ដោយលោកអ្នកគ្រាន់តែចុចលើតំណរភ្ជាប់ www.bit.ly/voteISF ។


គួរបញ្ជាក់ថា អង្គការផ្កាយសមុទ្រកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ២០០៦ ក្នុងគោលបំណងផ្តល់ឱកាសអោយកុមារក្រីក្រ នៅកម្ពុជា ដែលកំពុងរស់តំបន់អនាធិបតេយ្យ នៅទីក្រុងភ្នំពេញ ។ ដោយផ្តោតទៅលើកម្មវិធីធំៗ២ គឺទី១-កម្មវិធីអប់រំ និងទី២-កម្មវិធីបាល់ទាត់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner