តើខ្លាចាស់ព្រុំ សំណាង និយាយអ្វីខ្លះ ជំនួបជាមួយសិស្សប្អូន ឈឿន ល្វៃ នាចុងសប្តាហ៍នេះ ?

ខ្លាចាស់ខ្សត់គូប្រកួតកីឡាករ ព្រុំ សំណាង នឹងត្រូវប៉ះកីឡាករ ឈឿន ល្វៃ ក្នុងជំនួបមិត្តភាព នាសង្វៀនប្រដាល់ស្ថានីទូរទស្សន៍បាយ័ន នៅចុងសប្តាហ៍សនេះ ។


ថ្លែងប្រាប់អ្នកព័ត៌មាននៅកន្លែងហ្វឹកហាត់ ព្រុំ សំណាង បង្ហាញអារម្មណ៍រីករាយ ក្នុងជំនួបជាមួយសិស្សប្អូនជាជើងខ្លាំងរលកក្រោយ ។ ខ្លាចាស់ខ្សត់គូរូបនេះ លើកឡើងថា ទោះបីសិស្សប្អូនមានកម្ពស់ខ្ពស់ជាងបន្តិចមែន ប៉ុន្តែមិនមែនជាក្តីបារម្មណ៍នោះទេ ដោយសារធ្លាប់ជួបកីឡាករបរទេសខ្ពស់ជាងនេះច្រើនលើកច្រើនសារហើយ ។ ព្រុំ សំណាង ស្នើរឲ្យ ឈឿន ល្វៃ ប្រកួតឲ្យអស់ពីសមត្ថភាពមិនបាច់យោគអ្វីនោះទេ មានក្បាច់អ្វីបញ្ចេញអស់មក សិស្សច្បងម្នាក់នេះចាំទទួលស្វាគមន៍ជានិច្ច ។


គួររំលឹកថា កីឡាករ ព្រុំ សំណាង បានបាត់មុខពីសង្វៀនគុនខ្មែរជិត២ឆ្នាំមកហើយ ដោយសាររឿងជម្រោះជាមួយក្លិបចាស់ ។ ប៉ុន្តែក្រោយដោះស្រាយរួចមក នៅដើមឆ្នាំ២០២១នេះ ព្រុំ សំណាង បានកោះហៅចូលក្រុមជម្រើសជាតិគុនខ្មែរ លើប្រភេទទម្ងន់៨១គីឡូក្រាម ហ្វឹកហាត់ត្រៀម ស៊ីហ្គេម នៅប្រទេសវៀតណាម នាឆ្នាំ២០២២ខាងមុខនេះ ។ ក្រោយត្រឡប់មកសង្វៀនវិញ ព្រុំ សំណាង ទើបតែ ប្រកួតបានម្តងប៉ុណ្ណោះ ដោយឈ្នះកីឡាករ ឡុង សុវណ្ណឌឿន រីឯប្រកួតទី២ ត្រូវប៉ះ ឈឿន ល្វៃ នាថ្ងៃទី១៨ ខែកញ្ញា នៅសង្វៀនទូរទស្សន៍បាយ័នចុងប្តាហ៍នេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner