ក្រុមហ៊ុនចំនួន៣ ផ្តល់សម្ភារៈប្រឆាំងកូវីដ១៩ (Video Inside)

ឧបករណ៍និងសម្ភារ:ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាច្រើនមុខត្រូវបានក្រុមហ៊ុនចំនួន ៣ ប្រគលជូនដល់ក្រសួង សុខាភិបាលនៅថ្ងៃទី១៦កញ្ញានេះ។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល

ក្រោមវត្តមានរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ និងលោកឧកញ៉ា ឡេង ហួរ ដែលតំណាងក្រុមហ៊ុន LHR Asean Investment Co.,Ltd, ក្រុមហ៊ុន CC blue Sea Travel Tour Co.,Ltd និងក្រុមហ៊ុន KN Marble Co.,Ltd។

សម្រាប់សម្ភារៈដែលក្រុមហ៊ុនទាំង៣ បានផ្ដល់ជូនក្រសួងសុខាភិបាល រួមមានម៉ាស៊ីនប្លូស៊ីចំនួន២ម៉ឺន៥ពាន់គ្រឿង, ទឹកសម្លាប់មេរោគ LH Clean Anolyte អ៊ែ័រណូឡៃថ៍, ទឹកបរិសុទ្ធប្លូស៊ី និងម៉ាស៊ីនផ្សែងសម្លាប់មេរោគចំនួន ៦០គ្រឿង៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner