គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១១.៣លាននាក់ ស្លាប់ជាង ២៥.០ម៉ឺននាក់

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៣៣២,៧៨០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥០,១០២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៨៥,១៤៤នាក់ (ស្លាប់ ១៤០,១៣៨នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៣២៤,៤៧៥នាក់ (ស្លាប់ ៣៦,៣២៨នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០៦៧,៣២៧នាក់ (ស្លាប់ ២២,៧៤៣នាក់)
  • ថៃ ឆ្លងចំនួន ១,៤៤៨,៧៩២នាក់ (ស្លាប់ ១៥,១២៤នាក់)
  • វៀតណាម ឆ្លងចំនួន ៦៦៧,៦៥០នាក់ (ស្លាប់ ១៦,៦៣៧នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៤២,៩២៨នាក់ (ស្លាប់ ១៦,៩៤៤នាក់)
  • កម្ពុជា ឆ្លងចំនួន ១០២,៨៣៤នាក់ (ស្លាប់ ២,០៨៩នាក់)
  • សិង្ហបុរី ឆ្លងចំនួន ៧៥,៧៨៣នាក់ (ស្លាប់ ៥៩នាក់)
  • ទ្បាវ ឆ្លងចំនួន ១៨,៣៤៧នាក់ (ស្លាប់ ១៦នាក់)
  • ព្រុយណេ ឆ្លងចំនួន ៤,៨១៤នាក់ (ស្លាប់ ២៤នាក់)៕
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner