ថៃ​បន្ត​ស្លាប់​ប្រចាំថ្ងៃ​ធ្លាក់ចុះ​ គួរឲ្យកត់សម្គាល់

ថៃ​បន្ត​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ប្រចាំថ្ងៃ​និង​ស្លាប់​ដោយសារតែ​ជំងឺ​នេះ​ ​ធ្លាក់ចុះ​ច្រើន​គួរឲ្យ​កត់​សម្គាល់​ ​ជាក់ស្តែង​ ​នា​ព្រឹក​ថ្ងៃ​ទី​២​០​ ​កញ្ញា​នេះ​ ​ថៃ​បាន​ប្រកាស​ថា​ ​មាន​វិជ្ជមាន​ថ្មី​ ​១​២​៧​០​៩​នាក់​ទៀត​ ​និង​ស្លាប់​ត្រឹម​១​០​៦​នាក់​ ក្នុងពេល២៤ម៉ោង។ ​ក្រសួងសុខាភិបាល​ថៃ​ក៏បាន​ប្រកាស​ដែរ​ថា​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ក្រៅពី​ឆ្លង​ថ្មី​និង​ស្លាប់​ធ្លាក់ចុះ​នោះ​ ​ក៏មាន​អ្នកជំងឺ​ជាង​១​ម៉ឺន​នាក់​ទៀត​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ដែរ​។

ចំនួន​ឆ្លង​ប្រចាំថ្ងៃ​នេះ​ ​គឺ​បន្ត​ធ្លាក់ចុះ​ ​ក្នុង​មួយ​រយៈ​ចុងក្រោយ​នេះ​ ​ពោល​គឺ​ធ្លាក់ចុះ​គួរឲ្យ​កត់​សម្គាល់​ ​បើ​ធៀប​នឹង​កាលពី​ប៉ុន្មាន​ស​ប្តាហ៍​មុន​ ​មួយថ្ងៃ​ៗ​ ​ឆ្លង​ចន្លោះ​ពី​១​៥​០​០​០​នាក់​ទៅ​ក្បែរ​២​ម៉ឺន​នាក់​ ​រីឯ​ស្លាប់​វិញ​ ​ក៏​ដូចគ្នា​ ​ពេល​នោះ​ ​ស្លាប់​ចន្លោះ​ពី​ជាង​២​០​០​នាក់​ទៅ​ជិត​៣​០​០​នាក់​។​ ម្សិលមិញ​នេះ​ ​ថៃ​ក៏បាន​ប្រកាស​ថា​ ​ឆ្លង​ថ្មី​ត្រឹម​ជាង​១​៣​០​០​០​នាក់ និងស្លាប់​ ​១​១​៧​នាក់​។

​ចាប់តាំង​ពី​កើតមាន​ជំងឺ​កូ​វី​ដ​១​៩​ ​ដំបូង​ ​កាលពីដើម​ឆ្នាំ​២​០​២​០​មក​ ​ថៃ​មាន​ឆ្លង​សរុប​ ​១​,​៤​៨​៩​,​១​៦​៨​នាក់​ហើយ​ ​ជាសះស្បើយ​សរុប​ ​១​,​៣​៤​១​,​៣​៦​៣​នាក់​ ​ខណៈ​ចំនួន​មនុស្ស​ស្លាប់​វិញ​ ​កើន​ដល់​១​៥​៤​៦​៩​នាក់​ហើយ​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner