ប្រធានក្រុមរថយន្ត OFF ROAD VKH Cross Country បានបញ្ជាក់ថា ដំណើរកំសាន្តរបស់ក្រុមត្រូវគោរពវិធានសុវត្តិភាពជាមុនសិន ដើម្បីបង្កើនភាពស្និតស្នាល រិតចំណងមិត្តភាព និងសាមគ្គីភាព

ក្រុមរថយន្ត OFF ROAD VKH Cross Country បានធ្វើកម្មវិធីដំណើរកំសាន្តមួយ ដោយមានក្រុមរថយន្ត OFF ROAD ជាសមាជិក១០គ្រឿង ដឹកនាំដោយលោក វង្ស គីមហួត ទៅតំបន់រមណីដ្ឋានអេកូទេសចរណ៍ស្ទឹងពង្រូល ស្ថិតក្នុងស្រុកកំពង់សិលា ខេត្តកោះកុង កាលពីចុងសប្តាហ៍កន្លងទៅ ។


លោក វង្ស គីមហួត ប្រធានក្រុមរថយន្ត OFF ROAD VKH Cross Country បានបញ្ជាក់ថា មុននឹងចេញដំណើរសមាជិកក្រុមទាំងអស់ត្រូវធ្វើតេស្តរហ័សគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ជំងឺកូវីត-១៩ ជាពិសេសបង្កើនភាពស្និតស្នាលមិត្តភាព សាមគ្គីភាពដោយគ្មានភាពរអើង ។ ម្យ៉ាងទៀតប្រធានក្រុម VKH Cross Country រូបនេះ បន្ថែមទៀតថា ក្រៅពីនោះក្រុម VKH Cross Country ក៏ជាចំនែកមួយជួយដល់សង្គមជាតិ តាមរយៈចូលរួមផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ជាច្រើនកន្លែង និងដ៏សម្បូរបែបទៅកាន់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេសមកទស្សនាកំសាន្តនៅព្រះរាជាណាចក្រកម្ពុជា ។


ដោយលែកលោក វ៉ែន វណ្ណៈ សមាជិកក្រុម OFF ROAD VKH Cross Country បានអោយដឹងថា មកដល់រមណីដ្ឋានស្ទឹងពង្រូល ក្នុងស្រុកកំពង់សិលា ខេត្តកោះកុង ពិតជាមានអារម្មណ៍ស្រស់ស្រាយមែនទេន ដោយសារទីនេះមានទេសភាពស្អាត មានទឹកជ្រោះ មានអាប់ធ្លាក់ និងត្រជាក់ស្រួលខ្លួន ។

ប៉ុន្តែលោក ក៏បានស្នើសុំបងប្អូនដែលធ្វើដមណើរមកកំសាន្តស្ទឹងពង្រូលនេះ សូមជួយដាក់ទុកសម្រាមអោយបានត្រឹមត្រូវ ប្រមូលដាក់ស្បោងដុត ឬយកទៅបោះចោលកន្លែងដែលសមស្របណាមួយ ជៀសវាងបំពុលបរិស្ថានធម្មជាតិ ។

លោក វ៉ែន វណ្ណៈ បានអំពាវនាវអោយអាជ្ញាធរស្រុក ខេត្តសូមជួយជួសជុលផ្លូវ ដោយសាររថយន្តតូចមិនអាចធ្វើដំណើរបាន មានរថយន្ត OFF ROAD ទើបអាចធ្វើដំណើរតែនៅមានការពិបាកខ្លះដែរ ពីព្រោះថាយើងមានតំបន់ទេចរណ៍ធម្មជាតិដ៏ទាក់ទាញច្រើនកន្លែង ដែលប្រជាពលរដ្ឋចង់ទៅសម្រាកកំសាន្តលំហែ ។


សូមបញ្ជាក់ថា ដំណើរកម្សាន្តរបស់ក្រុមរថយន្ត OFF ROAD VKH Cross Country ទៅកាន់រមណីដ្ឋានស្ទឹងពង្រូល ស្ថិតក្នុងស្រុកកំពង់សិលា ខេត្តកោះកុង មានរថយន្ត១០គ្រឿងចូលរួម ដឹកនាំដោយលោក វង្ស គីមហួត ប្រធានក្រុម ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner