តុលាការចេញដីកាលើកលែងការចោទប្រកាន់លោក សេង សារី (Video Inside)

តុលាការ បានចេញដីកាសម្រេចលើកលែងការចោទប្រកាន់ និងបញ្ឈប់ការចាប់ខ្លួន លោក សេង សារី ហើយ ក្រោយពីពិនិត្យសំណុំរឿងសព្វគ្រប់។ លោកសេង សារី ដែលជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យមានជ័យ ខេត្ត បន្ទាយមានជ័យ មុននេះត្រូវបានគេសង្ស័យការជាំប់ពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលនៅក្រៅស្រុក ក្រោយការ វិភាគ៦ ចំណុចរបស់លោក។

លោកសេងសារីក៏បានរងការចោទប្រកាន់ផងដែរ ពីបទរួមគំនិតក្បត់និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តទៅព្រះរាជាណាចក្រកម្ពុជានិងទីកន្លែងផ្សេងទៀតកាលពី ថ្ងៃទី២០, ២១ កក្កដាឆ្នាំ២០២១ និងអំឡុងពេលបន្តបន្ទាប់បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោស តាម បញ្ញត្តិមាត្រា៤៥៣, មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី ២០កញ្ញាបានសរសេរថា «ការ វិភាគបែប សេនារីយោ» របស់លោក សេង សារីនោះមានលក្ខណៈសមហេតុផល និងអាចទទួលយកបាន ។ សម្តេចតេជោបានថ្លែងថាក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមអំពាវនាវអោយស្ថាប័នតុលាការ ពិនិត្យ ពិចារណា ក្នុងការបញ្ឈប់ដីកាចាប់ខ្លួន លោក បណ្ឌិត សេង សារី។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ អង្គារទី២១កញ្ញានេះ បានចេញដីកាមួយបញ្ឈប់ការចាប់ខ្លួនលោកសេងសារី។  លោកសេង សារី កាលពីថ្ងៃទី២០ កញ្ញា

បានសរសេរក្នុង បណ្តាញសង្គមថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែនចំពោះការយោគ យល់នូវ អ្វីដែលលោកបានបក ស្រាយជាប់ទាក់ទងនឹងការវិភាគនោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner