បិទហាងខារ៉ាអូខេនៅពោធិ៍សែនជ័យ បង្កការឆ្លងមនុស្ស៦នាក់ (Video Inside)

ការបន្តបើកដោយលួចលាក់នូវហាងខារ៉ាអូខេមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ បាននាំឲ្យមានការឆ្លងកូវីដ ១៩ដល់មនុស្ស៦នាក់។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា គេបានចុះទៅបិទហាងខារ៉ាអូខេនិងភោជ នីយដ្ឋាន ឈ្មោះ ថុន វាសនា នោះហើយ កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១។

ខារ៉ាអូខេនិងភោជនីយ ដ្ឋានដែលបង្កការឆ្លងដល់មនុស្ស៦នាក់នោះ មានទីតាំងស្ថិតនៅភូមិព្រៃទា១, សង្កាត់ចោមចៅទី៣ រាជធានី ភ្នំពេញ។ សមត្ថកិច្ចបានឃាត់មនុស្សចំនួន៤៥នាក់ បន្ទាប់ពីក្រុមគ្រូពេទ្យបានយកសំណាកទាំងបុគ្គលិក និង ភ្ញៀវទាំង៤៥នាក់នៅទីនោះ ដោយបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦នាក់។

យោងតាមច្បាប់បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ១០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី៥លានទៅ២០លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

មន្ត្រីខណ្ឌបានថ្លែងថាម្ចាស់ហាងខារ៉ាអូខេនឹងត្រូវបញ្ជួនសំណុំរឿងទៅតុលាការ។ ចំណែកភ្ញៀវដែលឃាត់ខ្លួន ក្នុងពេលល្មើសវិធានការរដ្ឋបាលនិងបុគ្គលដែលឆ្លងកូវីដ១៩ ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលនិងការធ្វើចត្តាឡី ស័ករួចរាល់សិន មុននឹងត្រូវបញ្ជួនជាមួយសំណុំរឿងពាក់ព័ន្ធទៅតុលាការផងដែរនោះ។ ដោយឡែកបុគ្គលិក បំរើការនៅក្នុងហាង នឹងត្រូវរងការព្រមាននិងការផាកពិន័យ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner