បុរស២រូបឈ្នះប្រាក់រង្វាន់សរុប ១៦០០០០ដុល្លារ ពីសែលកាត

រាជធានីភ្នំពេញ៖បុរស២រូបដែលជាអតិថិជនរបស់ក្រុមហ៊ុនសែលកាតបានចូលរួមលេងក្នុងកម្មវិធី

“ឈ្នះលុយសុទ្ធ១០០០០ដុល្លារ រៀងរាល់ថ្ងៃ”

ពីសែលកាតបានឈ្នះប្រាក់រង្វាន់ក្នុងម្នាក់ៗ៨០០០០ដុល្លារដែលសរុបទឹកប្រាក់១៦០០០០ដុល្លារ។

          បុរសមានសំណាងខ្ពស់ទាំង២រូបបានឈ្នះប្រាក់រង្វាន់នេះកាលពីអំឡុងខែ សីហាឆ្នាំ ២០២១កន្លងមក។ក្នុងនេះអតិថិជនមហាសំណាងទី១បានទៅលើលោក  រឿង ចាន់រិទ្ធ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកបានឈ្នះរង្វាន់លុយសុទ្ធចំនួន ៨០០០០ដុល្លារ កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២១។ ចំណែកបុរសជាអតិថិជនទី២ មានឈ្មោះថា គុំ កុល ជាកសិករ រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ លោកបានឈ្នះរង្វាន់លុយសុទ្ធចំនួន ៨០០០០ដុល្លារ កាលពីថ្ងៃទី១៧ខែសីហា ឆ្នាំ ២០២១។

គួរបញ្ជាក់ថាអតិថិជនសែលកាតទាំងអស់ក៏មានឱកាសអាចទទួលបានសំណាងនេះផងដែរ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖

–         លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ

–         លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ 

        កម្មវិធីឈ្នះលុយសុទ្ធ ១០០០០ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១០០០០ដុល្លារ រៀងរាល់ថ្ងៃ។

         ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។

       អតិថិជនក្រុមហ៊ុនេះអាចតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង ៦:៥០ នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner