Positive Cambodia Ep15: ការកសាងហេដ្ឋារចនាសម្ព័ន្ធនៃការអភិវឌ្ឍន៍ស្ពានថ្នល់មានកម្រិតខ្ពស់នាពេលបច្ចុប្បន្ន



សាធារណរដ្ឋកូរ៉េបានផ្តល់ឥណទានសម្បទានពីមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ ដើម្បី គម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ដោយចំណាយទឹកប្រាក់ជាង ៧៨លានដុល្លារ ។​ គម្រោងលើកកម្ពស់កម្រិតផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៤ ចំការហ្លួង ស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នឹងចាប់ផ្តើម សាងសង់នៅដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយគ្រោងប្រើរយៈពេល ៣២ខែ និងចំណាយទឹកប្រាក់ ៧៨ ៣៩៨ ៧៤១.៥៣ ដុល្លារអាមេរិក ។

កម្ពុជា ក្រោយសន្តិភាពពេញលេញ និងបរិបូរ បានកសាងហេដ្ឋារចនា​សម្ព័ន្ធ​ជាច្រើន​ដែលកើតចេញពី​គំនិត​ផ្តួចផ្តើមរបស់ សម្តេច តេជោ ដែលលោកមានទំនាក់ទំនងល្អជាមួយប្រទេសជាមិត្ត ដើម្បីស្នើសុំការ​អភិ​វឌ្ឍ​នានានៅលើទឹកដីកម្ពុជា។ កម្ពុជាក(បានជំរុញកំណើននៃការដឹកជញ្ជូនទំនិញ និងដឡដូរទំនិញជា​អន្តរ​ជាតិជាមួយប្រទេសជិតខាង ជំរុញជីវភាព និងការប្រកបមុខរបរ និងជំនួញ ក៏​ដូចជាចំណូលសម្រាប់​ជាតិនិងប្រជាជន។ 

កិច្ចពិភាក្សានេះ នឹងឆ្លើយតបទៅនឹងសំណួរដូចខាងក្រោម៖

១/-​ សូមលោកជម្រាបជូនពីការយល់ឃើញបន្តិចទាក់ទងជាមួយនិង ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់របស់យើងនាពេលបច្ចប្បន្ន ? 

២/-​ មានភាពខុសប្លែកគ្នាយ៉ាងណា បើប្រៀបធៀប ក្រោយឆ្នាំ១៩៧៩ តើអ្វីជាភាពខុសប្លែកគ្នាធំៗ​សម្រាប់លោក? តើការធ្វើតំណើរមានការលំបាកយ៉ាងណា​ ពីមុន និង​បច្ចុប្បន្ននេះ? តើទាំងនេះបានជំរុញវិស័យអ្វីខ្លះឲ្យដើរលឿនទៅមុខ?

៣/-​ ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវនៅក្រោមដីចោមចៅ សម្រេចលទ្ឋផលបាន ៨០%​ នៃគម្រោង។ សូមអោយលោកបានមានប្រសាសន៍បន្តិចនូវសមិទ្ធិផលដ៏ថ្មីស្រឡាងមួយទៀតនេះ ពិតណាស់ គឺច្រកផ្លូវជាតិលេខ៤និងលេខ៣មួយនេះ គឺជាច្រកសេដ្ឋកិច្ចមួយដ៏ខ្លាំងក្លាបំផុត បន្ទាប់ពីការនាំចេញតាមផ្លូវអាកាស?

៤/-​ សាធារណរដ្ឋកូរ៉េបានផ្តល់ឥណទានសម្បទានពីមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េដើម្បី គម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ដោយចំណាយទឹកប្រាក់ជាង ៧៨លានដុល្លារ ។ 

ចាសសូមអោយលោកមានការយល់ឃើញបន្តិចនៃគំរោងក្នុងកិច្ចសហការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលជាការផ្តល់ឥណទានពីសំណាក់សាធារណរដ្ឋកូរ៉េនេះ? 

 ៥/-​គម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រនឹងផ្តល់អត្ថប្រយោជន៍យ៉ាងណាខ្លះជូនដល់ប្រជាជនក្នុងការធ្វើតំណើរនិងដឹកជញ្ជូនសំរាប់ប្រកបអាជីវកម្មផ្សេងៗ? 

៦/-​ ផ្លូវជាតិលេខ៤៨ ដែលបំបែកចេញពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន ១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជាទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧប​ទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ (Dawai) ប្រទេសភូមាផងដែរ ដូចេ្នះលោកមានភាពជឿជាក់យ៉ាងណាចំពោះច្រកសេដ្ឋកិច្ចដ៏សំខាន់នេះ ? 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner