វត្តចំនួន១៥១វត្តក្នុងរាជធានី ធ្វើការចុះយកសំណាក (Video Inside)

ព្រះសង្ឃ, តាអាចារ្យនិងកូនសិស្សតាមវត្តចំនួន១៥១វត្ត នៅក្នុងរាជធានីភ្នំពេញ ត្រូវបានគេចុះយកសំណាក ក្រោយការផ្ទុះឆ្លងដែលកើតឡើងតាមវត្តក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។

វេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់នៅថ្ងៃទី២៤កញ្ញានេះ ជុំវិញកម្លាំងក្រុមគ្រូពេទ្យចំនួន១០០នាក់ដែលត្រូវ បានពង្រាយដើម្បីការចុះយកសំណាកដល់ពុទ្ធបរិស័ទនិងអ្នកបួសតាមទីវត្តអារាមទាំងឡាយនោះ។ លោកវេជ្ជ បណ្ឌិតបានថ្លែងថាក្នុងករណីរកឃើញព្រះសង្ឃ និងកូនសិស្សលោក បានឆ្លងជំងឺកូវីដ១៩ គឺនឹងតម្រូវការដាក់ ឲ្យព្យាបាលនៅតាមមួយអារាមតែម្តងប៉ុន្តែចំពោះតែវត្តណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមគោលការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ។ ប្រសិនបើវត្តណាដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល គេនឹងត្រូវបញ្ជួនអ្នកឆ្លងទៅព្យាបាល នៅតាមមណ្ឌលព្យាបាល។

គួរបញ្ជាក់ថាក្នុងរយៈពេល២ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ វត្តយ៉ាងហោចចំនួន២ក្នុងរាជធានីភ្នំពេញ គឺវត្តចំពុះក្អែកក្នុង ខណ្ឌច្បារអំពៅ និងវត្ត នាគវ័ន្ត ត្រូវបានគេរកឃើញព្រះសង្ឃនិងពុទ្ធបរិស័ទដេលបាន ឆ្លងកូវីដ១៩ សរុបចំនួន៥២អង្គនិងនាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner