ប្រធានយុវជននៃអតីតគណបក្សសង្គ្រោះជាតិ តាមបណ្តាខណ្ឌចូលរួមជាមួយគណបក្សប្រជាជន (Video Inside)

ប្រធានយុវជននៃអតីតគណបក្សសង្គ្រោះជាតិ និងសមាជិក សមាជិកា នៅតាមបណ្តាសង្កាត់និងខណ្ឌ ក្នុងរាជ ធានីភ្នំពេញ បានសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤កញ្ញានេះ។ ក្រុម ដែលបានមកចូលរួមនេះ បានថ្លែងថាពួកគេអស់ជំនឿហើយលើអតីតមេដឹកនាំបក្សប្រឆាំងដែលតែងតែធ្វើការ ញុះញង់ឲ្យជាតិមានចលាចល។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅ សាខាគណបក្សខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះក្រោមអធិបតីភាពលោកនួន ផារ័ត្ន អនុប្រធាន គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។

លោកនួន ផារ័ត្ន បានថ្លែងថា ការដែលមានអ្នកមកចូលរួមរស់ជាមួយគណបក្សប្រជាជន គឺជាការបង្ហាញ ច្បាស់ថា កម្ពុជាអនុវត្តតាមរបបប្រជាធិបតេយ្យសេរី ពហុបក្ស។ លោកបានថ្លែងថាគណបក្សប្រជាជនមាន វប្បធម៌បង្រួបបង្រួមនិងទទួលសមាជិកគណបក្សដទៃមករួមរស់ជាមួយគ្រប់ពេលវេលា ចំពោះអ្នកដែលស្រ ឡាញ់គណបក្ស ប្រជាជនកម្ពុជា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner