មនុស្ស១៧នាក់បំពានវិធានការរដ្ឋបាលត្រូវបានឃាត់ខ្លួននៅថ្ងៃសុក្រនេះ (Video Inside)

មនុស្សចំនួន១៧នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធាន រដ្ឋបាល និងវិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាល កំពុងបន្តឹងការអនុវត្តច្បាប់ ប្រឆាំង នឹងការឆ្លងកូវីដ ១៩។ 

មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តម សេនីយ៍ឯក ម៉ៅ ពៅ បានថ្លែង នៅថ្ងៃសុក្រនេះថា សមត្ថកិច្ចបានផាកពិន័យជាប្រាក់បានចំនួន ១លាន២ សែនរៀល ក្នុងការអនុវត្តវិធានការ ច្បាប់ចំនួន៨ករណី នៅថ្ងៃនេះ។

បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើ នោះបាន បណ្ដាល ឲ្យមានការចម្លងជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យ ជា ប្រាក់ពី៥លាន ទៅ ២០ លានរៀលបើ អំពើនោះ បានបណ្ដាល ឲ្យប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner