រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៨២២ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ បានលោតឡើងកាន់តែខ្ពស់ដល់ជាង៨០០ករណី ទន្ទឹមនឹងសេចក្តីរាយការណ៍ផ្ទុះឆ្លងមួយចំនួនកើតឡើងតាមទីវត្តអារាម។ ការឆ្លងថ្ងៃនេះ មានចំនួន៨៨២ករណី ដែលលើសពីម្សិលមិញ១៨៤ករណី។

ការឆ្លងនៅថ្ងៃនេះ គឺជាតួលេខខ្ពស់ជាងគេបង្អស់ហើយក្នុងខែកញ្ញានេះ។ ការឆ្លងថ្មីចំនួន៨២២ករណីនៅថ្ងៃនេះ រួមមាន៧១៦ ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១០៦ករណីទៀត គឺ ជាការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើនឡើង ១៩១ករណី, ចំណែកតួលេខឆ្លងមកពីក្រៅប្រទេស បានថយចុះ៧ករណី។   ចំណែកការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២១នាក់ ដែលថយចុះម្នាក់ បើប្រៀប ធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២១៥ថ្ងៃ កន្លងមក នេះ បានកើនឡើងដល់៨ម៉ឺន៩ពាន់៨ករណី ។

កម្ពុជាគិតត្រឹមថ្ងៃ ទី២៤ ខែកញ្ញា ការឆ្លងសរុបទូ ទាំងប្រទេស មានចំនួន១០ម៉ឺន៧ពាន់៤៤១ករណី, ការស្លាប់សរុបកើនចំនួន២ពាន់១៩៧នាក់ និង ការព្យាបាល ជាសះស្បើយ សរុបមានចំនួន៩ម៉ឺន៩ពាន់៦២៨នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner