រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១សែន៥ម៉ឺន៧ ពាន់៥១នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ១សែន៥ម៉ឺន៧ ពាន់៥១នាក់។

យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសបាន ទទួលការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា បានកើនដល់១២លាន៨សែន២ម៉ឺន៣ពាន់៨៦៨នាក់ហើយ, ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១០លាន៧សែន៦ពាន់៨៣៨នាក់។

ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៨សែន៦ម៉ឺន១ពាន់៩៨៥នាក់, ការចាក់លើយុវជនវ័យជំទង់ អាយុ រវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន៤ម៉ឺន៤ពាន់៩៤៧នាក់, ចំណែកការចាក់លើកុមារអាយុពី ៦ ដល់១២ឆ្នាំ មានចំនួន ១លាន២សែន១ម៉ឺន៦ពាន់៩៣៦នាក់ ។

ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមក ដល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២១ បានចំនួន ៨សែន៥ម៉ឺន៥ពាន់០៤៥នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋ ចំនួន ១៦លាននាក់ទូទាំងប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨០,១៥% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner