ខេត្តកែបប្រកាសប្រធានតុលាការ និងអយ្យការអមសាលាដំបូង (Video Inside)

ខេត្តកែប បានប្រកាសដាក់ឲ្យដំណើរការសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្ត ដែលទើបនឹងមាន ជាលើកទី១នៅក្នុងខេត្តដែលបានបង្កើតថ្មីប្រមាណជាង១០ឆ្នាំមកនេះ។

ពីធីតែងតាំងចូលកាន់មុខតំណែង ជាផ្លូវការរបស់ប្រធានសាលាដំបូងនិងព្រះរាជអាជ្ញាថ្មីនៅថ្ងៃទី២៤កញ្ញា បានប្រព្រឹត្តទៅក្រោមអធិបតីភាព រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ។ លោក ហន សុខេមរិន ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកែប និងលោក ខាន់ សុផល ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប ។

លោករដ្ឋមន្រ្តីកើតរិទ្ធបានក្រើនរំលឹកដល់ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ត្រូវបន្តខិត ខំយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងនានាឱ្យបានឆាប់រហ័យ ដើម្បីចៀសវាងការកើតឡើងវិញនូវការ កក ស្ទះសំណុំរឿងសារជាថ្មី៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner