ទាហានមួកខៀវកម្ពុជាជាង៣០០នាក់ត្រៀមចេញដំណើរទៅប្រទេសម៉ាលី (Video Inside)

ទាហានមួកខៀវកម្ពុជាជាង៣០០នាក់ គ្រោងនឹងចេញទៅប្រទេសម៉ាលី នាដើមខែតុលាឆ្នាំ២០២១ខាងមុខនេះ ដើម្បីធ្វើការផ្លាស់ប្តូរវេន។ អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់សង្គ្រាម នាយឧត្តមសេនីយ៍ សែមសុវណ្ណនី បានថ្លែងកាលពីថ្ងៃទី២៣កញ្ញាថាទាហានមួកខៀវ

កម្ពុជាទាំងជាង៣០០នាក់ ក្នុងនោះរួមមានស្ត្រី២៦នាក់នេះ គឺជាកម្លាំងមកពីចំនួន២អង្គភាពដែលនឹងត្រូវចេញ ដំណើរទៅកាន់សាធារណរដ្ឋម៉ាលី នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ។ កងកម្លាំងទាំង២កងនោះ រួមមានកម្លាំង កងវិស្វកម្មព្រលានយន្តហោះ លេខ ៩២៧ និងកងកំទេចគ្រឿងផ្ទុ លេខ២៨៨។ កម្ពុជាចាប់តាំងពីឆ្នាំ ២០០៦ មក បានបញ្ជូនកងកម្លាំងមួកខៀវចំនួន ៧ពាន់១២៣ នាក់ ក្នុងនោះមានស្ត្រី ៤១៩ នាក់ ក្នុងការចូលរួម បេសកកម្មថែ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

បច្ចុប្បន្ន កម្ពុជានៅមានកងកម្លាំងប្រមាណ៨០០ នាក់ដែលកំពុង ចូលរួមបេសកកម្មនៅក្នុងប្រទេសចំនួន៤ រួមមានប្រ ទេសស៊ូដង់ខាងត្បូង, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, ប្រទេសលីបង់ និងប្រទេសម៉ាលី៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner