ក្មេងស្រីវ័យជំទង់២នាក់ស្លាប់ដោយលង់ទឹក (Video Inside)

ក្មេងស្រីវ័យជំទង់ ២នាក់ បានបាត់បង់ជីវិតដោយសារលង់ទឹកពេលកំពុងជិះទូកដើម្បីដកព្រលិតក្នុងបឹងមួយ កន្លែងក្នុងស្រុកចិត្របុរីនៃខេត្តក្រចេះ ។ ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី២៤ កញ្ញានេះ ស្ថិតនៅបឹង ក្នុងភូមិ១០៥, ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។

ផ្ទុកក្មេងស្រីទាំង២ ដែលឈ្មោះ ស្រាប សម្រស់ អាយុ១៧ឆ្នាំ និងឈ្មោះ ណប បុប្ផា អាយុ១២ឆ្នាំ បានលិចនៅ ពេលដែលក្មេងស្រីវ័យជំទង់ទាំង២ទើបបានចេញពីច្រាំងចម្ងាយប្រហែល៥០ម៉ែត្រ។ មិនមានសេចក្តីរាយការណ៍ បញ្ជាក់ថាតើទួកនោះបានលិចដោយសារមូលហេតុអ្វីនោះឡើយ។

សេចក្តីរាយការណ៍គ្រាន់តែបញ្ជាក់ថាក្នុង ហេតុការណ៍លិចទូកនោះ មិនអាចមានអ្នកណាអាចជួយសង្គ្រោះបានឡើយ។ ក្មេងស្រីវ័យជំទង់ទាំង២ ដែល មានមុខរបរជាសិស្ស គឺជាសាច់ញាតិបងប្អូនជីដូនមួយ រស់នៅក្នុងភូមិ១០៥, ឃុំថ្មី នៃស្រុកចិត្របុរី៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner