ការនាំចេញទំនិញសំខាន់រយៈពេល៨ខែ ធ្លាក់ចុះជាង៥ភាគរយ (Video Inside)

ក្រសួងពាណិជ្ជកម្មបានថ្លែងថាការនាំចេញនូវទំនិញសំខាន់ៗរបស់កម្ពុជាក្នុងរយៈពេល៨ខែដើមឆ្នាំនេះ បាន ធ្លាក់ចុះជាង៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

របាយការណ៍ក្រសួងពាណិជ្ជកម្មថ្ងៃទី២៤ កញ្ញាបានបញ្ជាក់ថារយៈពេល៨ខែចាប់ពីខែមករា ដល់សីហា ឆ្នាំ២០២១ ទំនិញសំខាន់ៗដែលកម្ពុជាបាននាំ ចេញ សម្រេចបានក្នុងទំហំទឹកប្រាក់ សរុបប្រមាណ១ម៉ឺន១ពាន់៨៦លានដុល្លារ  ដែលតួលេខនេះ បានធ្លាក់ចុះ  ៥.៣៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។

ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញ រួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ,ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី, កង់, អង្ករ, គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ, កៅស៊ូក្រែប, ស្ករអំពៅ, បន្លែ និងផ្លែឈើ, និង មុខទំនិញផ្សេងៗ ជាច្រើនទៀត។

មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានថ្លែងថា ការធ្លាក់ចុះនេះ គឺជាបម្រែបម្រួលធម្មតា នៃចរន្តពាណិជ្ជកម្មទូទៅ ដែលអាចនឹងបំពេញបន្ថែមមកវិញដោយការនាំចេញក្នុងរយៈ៣ទៅ៤ខែនៅចុងឆ្នាំនេះ ។ កម្ពុជា ក្នុងឆ្នាំ២០២០ បាននាំចេញទំនិញសំខាន់ៗ សរុប១ម៉ឺន៧ពាន់២១៥លានដុល្លារ ដែលកើនឡើង ១៦.៧២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner