គម្រោងការពារទឹកជំនន់ក្នុងក្រុងភ្នំពេញជំហានទី៤ តម្លៃ៣៦លានដុល្លារបញ្ចប់ការសាងសង់ (Video Inside)

គម្រោងការពារទឹកជំនន់ក្នុងក្រុងភ្នំពេញជំហានទី៤ តម្លៃ៣៦លានដុល្លារ ត្រូវបានបញ្ចប់ការសាងសង់ រួចរាល់ ហើយ ។អង្គការ JICA របស់ជប៉ុនបានបញ្ជាក់ការបញ្ចប់ការសាងសង់ដោយជោគជ័យនេះ កាលពីថ្ងៃទី២៣ កញ្ញា។

រាជធានីភ្នំពេញដែលមានខណ្ឌចំនួន១៤ តែងមានសេចក្តីរាយការណ៍ជារឿយៗក្នុងរដូវវស្សាជុំវិញជំនន់ ទឹកភ្លៀងដែលបង្កការលិចលង់តាមកន្លែងមួយចំនួនដោយសារតែប្រព័ន្ធការពារទឹកជំនន់និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានី នៅមិនទាន់បានល្អ។ គម្រោងការពារទឹកជំនន់ក្នុងក្រុងភ្នំពេញជំហានទី៤តម្លៃ៣៦លានដុ ល្លារនេះ ត្រូវគេរាយការណ៍ថា មានវិសាលភាពអាចគ្របដណ្តប់លើប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងជើង នៃវត្តភ្នំ និងតំបន់ទួលគោក។ អង្គការ JICA  បានបញ្ជាក់ទៀតថា គឺចាប់តាំងពីឆ្នាំ១៩៩៨មក, JICA តែងបានផ្តល់កិច្ច

សហប្រតិបត្តិការដល់ទីក្រុងភ្នំពេញ នៅក្នុងការកាត់បន្ថយផលប៉ះពាល់ដោយការជន់លិចនោះ។ JICA បាន បញ្ជាក់ថាគម្រោងការពារទឹកជំនន់ក្នុងក្រុងភ្នំពេញជំហានទី៤នេះ បានបើកការដ្ឋានសាងសង់តាំងពីខែមេសា ឆ្នាំ ២០១៩ និងត្រូវបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner