អភិបាលខេត្តប៉ៃលិន ចូលរួមដាំដើមឈើ ដើម្បីរក្សាបរិស្ថានប៉ៃតងនៅលើភ្នំ និងរក្សាលំនឹងអាកាសធាតុ

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកជំទាវ បាន  ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណជាង៣០០នាក់ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានអោយដឹងថា ៖ ការដាំកូនឈើនេះ ក្នុងគោលបំណង បង្កើនឲ្យមានសោភ័ណភាពបរិស្ថានបៃតង សំដៅជំរុញការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការដាំដើមឈើ ។ ទន្ទឹមនឹងនេះ ដើមឈើមានសារៈសំខាន់ណាស់ចំពោះជីវិត មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ដោយវាផ្តល់សារៈប្រយោជន៍យ៉ាងច្រើនដូចជាផ្តល់មកនូវ ម្លប់ដ៍ត្រជាក់ ផ្លែផ្កា អុស សំរាប់ដុតជា ឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀង សំរាប់បង្កបង្កើន ផលចិញ្ចឹមជីវិតមនុស្សលោកផងដែរ ។លោកជំទាវអភិបាលខេត្តប៉ៃលិន បានបន្តទៀតថា ពេលនេះពិតជាមានសារៈសំខាន់ក្នុងការបង្កើតធនធានធម្មជាតិឡើងវិញ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុ ជាពិសេស គឺទុកជាសម្បិត្តជាតិ និងជាសម្បិត្តិសកល ដើម្បីកែប្រែសោភ័ណភាពសហគមន៍ ដើម្បីលើកស្ទួយមុខមាត់ខេត្តប៉ៃលិនផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការរងយោធភូមិភាគទី៥ ប្រចាំទិសប៉ៃលិន សំឡូត បានលើកឡើងថា ៖  នេះជាវប្បធម៌ដ៏ឧត្តមដែលប្រជាជាតិកម្ពុជា ចូលរួមយ៉ាងសកម្ម និងធ្វើអោយសកម្មភាពនេះ មានជារៀងរហូតនៅក្នុងសង្គមជាតិយើងដែលធ្វើអោយតំបន់ដីព្រៃ រេចរិលដាំដុះដើមឈើឡើងវិញ និងចូលរួមការពារព្រៃឈើឲ្យបានគង់វង្ស ឡើង ។ ពីមួយឆ្នាំទៅមួយឆ្នាំយើងសង្កេតឃើញថា ការដាំដើមឈើនេះ មានការចូលរួមពីសំណាក់មហាជនជាច្រើនជាពិសេស យុវជន ដែលជាសសរទ្រូងប្រទេសជាតិនេះ ក្នុងគោលបំណង ថែរក្សាការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរងការកាប់បំផ្លាញដែលនាំឲ្យឈានទៅរកការបាត់បង់បន្តិចម្តងៗ ។ហេតុដូចនេះហើយទើបយើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ ពីដើមឈើ នោះគួរគប្បីចូលរួមដាំដើមឈើ ថែរក្សាការពារ ស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ឲ្យបានគ្រប់ៗ គ្នា ដើម្បីជាប្រយោជន៍ ដល់ជីវិតមនុស្ស សត្វព្រៃ គ្រប់ប្រភេទ និងប្រពន្ធជីវៈចម្រុះផងដែរ ៕ ដោយ ៖ ចិន្ដា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner