២៥ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ៨ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង ៨៨មុឺនតោន កើនឡើង ៣៤០,៦% ទៅកាន់ប្រទេស ១២ រួមមាន វៀតណាម ចិន ថៃ ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អារ៉ាប់ ណេដឺឡែន បង់ក្លាដេស ឡាវ តូហ្គោ និងអារ៉ាប់រួម – រស្មីកម្ពុជា

២. ប្រធានសមាគមទេសចរណ៍៖ កម្ពុជាអាចលក់កញ្ចប់សេវាកម្មទេសចរណ៍ដោយឯករាជ្យ ដោយមិនបាច់ផ្គួបជាមួយកញ្ចប់ទេសចរណ៍ថៃ ឬវៀតណាមនោះទេ បើរដ្ឋាភិបាលកម្ពុជាប្រកាសបើកទេសចរណ៍វ៉ាក់សាំងបានលឿននោះ – ថ្មីៗ

៣. ជំនន់ទឹកភ្លៀង ជន់លិចដំណាំពលរដ្ឋជាង ៧ពាន់ហិកតា ក្នុងក្រុង និងស្រុកចំនួន៦ នៃខេត្តបន្ទាយមានជ័យ ដោយកសិផលទាំងនោះមានដំណាំស្រូវជាង ៥ ០០០ហិកតា ដំឡូងមី និងបន្លែបង្ការផ្សេងទៀតប្រមាណ ២ ០០០ហិកតា – ថ្មីៗ

៤. ក្រុមមន្រ្តីកំពុងត្រូវបានដាក់ល្បាតនៅច្រាំងទន្លេ Rio Grande និងកំពុងឃាត់ខ្លួនជនអន្តោប្រវេសន៍ ដែលបានធ្វើដំណើរទៅដល់ទីក្រុង Ciudad Acuna ដែលស្ថិតនៅតំបន់ព្រំដែនអាមេរិក-ម៉ិកស៉ិក – CGTN

៥. កាណាដា ដោះលែងនាយកហិរញ្ញវត្ថុ Huawei លោកស្រី Meng Wanzhou ក្រោយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរទីក្រុង Vancouver នៅខែធ្នូ ២០១៨ តាមសំណើរបស់អាមេរិកដែលចោទពីបទកេងបន្លំហិរញ្ញវត្ថុ – Sputnik

ads banner