សត្វទោចថ្ពាល់លឿង ភាគខាងជើង ជាប្រភេទសត្វទើបតែកំណត់ជាប្រភេទថ្មី កាលពីឆ្នាំ២០១០

រាជធានីភ្នំពេញ៖ សត្វទោចថ្ពាល់លឿងភាគខាងជើង (Nomascus annamensថាis) ទើបត្រូវបានកំណត់ជាប្រភេទថ្មីកាលពីឆ្នាំ២០១០។នេះបើតាមការបញ្ជាក់របស់អង្គការ សត្វព្រៃនិងរុក្ខជាតិអន្តរជាតិ(FFI)។ ការសិក្សាមួយរបស់អង្គការ ត្រូវបានធ្វើឡើងដោយមានការគាំទ្រពីទីភ្នាក់ងារសេវាកម្មសត្វព្រៃនិងមច្ឆារបស់សហរដ្ឋអាមេរិក(USFWS) បានរកឃើញថា ឧទ្យានជាតិវីរៈជ័យគឺជាតំបន់ដ៏មានសារៈសំខាន់បំផុតជាសកលសម្រាប់ពពួកពានរទាំងនេះ។

អង្គការ សត្វព្រៃនិងរុក្ខជាតិអន្តរជាតិ(FFI)បានឱ្យដឹងបន្ថែមថា”យើងបានរួមចំណែកជាបន្តបន្ទាប់ជាមួយអង្គការ IUCN ដើម្បីវាយតម្លៃនិងកំណត់ថា សត្វទោចថ្ពាល់លឿងភាគខាងជើងជាប្រភេទជិតផុតពូជ។ អង្គការ FFI កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សសត្វទោចថ្ពាល់លឿងភាគខាងជើង និងទីជម្រកដ៏មានសារៈសំខាន់ក្នុងឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា”៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner