វៀតណាម​មាន​មនុស្ស​ស្លាប់​ព្រោះ​កូ​វី​ដ​ ​ជិត​២​ម៉ឺន​នាក់​ហើយ​

ក្រសួងសុខាភិបាល​វៀតណាម​ ​នៅ​ថ្ងៃចន្ទ​ទី​២​៧​ ​កញ្ញា​នេះ​ ​បាន​ប្រកាស​ពី​ការ​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​ជិត២០០នាក់ទៀត​ ​ធ្វើឲ្យ​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ប្រទេស​កើន​ដល់​ជិត​២​ម៉ឺន​នាក់​ហើយ​។​

​របាយការណ៍​ថ្ងៃចន្ទ​នេះ​ ​ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​ពី​ករណី​អ្នក​ស្លាប់​ថ្មី​ ​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ​ចំនួន​១​៧​៤​នាក់​បន្ថែម​ទៀត​ ​ធ្វើឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​បាន​កើន​ដល់​ចំនួន​ ​១​៨​,​៧​៥​៨​នាក់​ហើយ​។​

​វៀតណាម​មាន​ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​ ​៧​៦​៦​,​០​៥​១​នាក់​ ​ក្នុង​នោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន​៥​៣​៨​,​៤​៥​៤​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner