ព្រឹទ្ធសភាអាមេរិកបានបរាជ័យក្នុងការអនុម័តច្បាប់កញ្ចប់ថវិកា និងព្យួរដែនកំណត់ខ្ចីបំណុល ដើម្បីជៀសវាងការបិទដំណើរការរដ្ឋាភិបាលអាមេរិក និងវិបត្តិមិនអាចទូទាត់សងបំណុលទាន់ពេលកំណត់

អត្ថបទដោយ៖
AMS OneMinute

ក្នុងសម័យប្រជុំនាថ្ងៃទី២៧ កញ្ញា ព្រឹទ្ធសភាអាមេរិកបានបរាជ័យក្នុងការអនុម័តច្បាប់កញ្ចប់ថវិកា និងព្យួរដែនកំណត់ខ្ចីបំណុល ដើម្បីជៀសវាងការបិទដំណើរការរដ្ឋាភិបាលអាមេរិក និងវិបត្តិមិនអាចទូទាត់សងបំណុលទាន់ពេលកំណត់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីបានព្រមានថា ថវិកាជាតិអាមេរិកនឹងរីងស្ងួតនៅក្នុងខែកញ្ញានេះ។

ក្នុងការបោះឆ្នោតសម្រេចសេចក្ដីព្រាងច្បាប់នេះ គេឃើញថា សំឡេងគាំទ្រមានចំនួន ៤៨ និងសំឡេងប្រឆាំងមានចំនួន ៥០ ដោយសមាជិកគណបក្សសាធារណរដ្ឋទាំងអស់បានបោះឆ្នោតប្រឆាំង។

មកទល់ពេលនេះ សភាអាមេរិក ត្រូវចាត់វិធានការណាមួយដើម្បីជៀសវាងការបិទរដ្ឋាភិបាល និងកង្វះលទ្ធភាពសងបំណុល។ អ្នកវិភាគជាច្រើនបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់អាមេរិក និងពិភពលោក នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ហើយអាចឈានចូលវិបត្តិសេដ្ឋកិច្ចថ្មីមួយទៀតក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩នេះ ប្រសិនបើរដ្ឋាភិបាលអាមេរិកបរាជ័យក្នុងការបំពេញកាតព្វកិច្ចសងបំណុល។

ប្រភព៖ CNBC

ads banner