ចំណាកស្រុកខុសច្បាប់នៅព្រំដែនខេត្តបន្ទាយមានជ័យបន្តកើតមាន (Video Inside)

ចំណាកស្រុកខុសច្បាប់ចេញចូលក្នុងទឹកដីកម្ពុជានៅតែបន្តកើតមាន។ មនុស្ស៥៣នាក់ត្រូវបានឃាត់ខ្លួនដោយ អាជ្ញាធរខេត្តបន្ទាយមានជ័យក្នុងនោះរួមមានជនជាតិថៃផងដែរ រយៈ ពេល២ថ្ងៃគឺនៅថ្ងៃទី២៧និង២៨កញ្ញា។ សេចក្តីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី២៧កញ្ញា, សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនពលករចំនួន ៣៧នាក់ ក្នុងនោះមានជនជាតិថៃ ចំនួន ១១នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់នៅក្នុងចំណុចស្រុកអូរជ្រៅនៃខេត្ត បន្ទាយមានជ័យ។

ដោយឡែក នារំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១, កម្លាំងសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនជាតិថៃ ចំនួន ២៦នាក់ដទៃទៀត ដែលបានលួចឆ្លងដែនពីប្រទេសថៃមកកម្ពុជា ស្ថិតក្នុង ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នពលករទាំង ៥៣នាក់ត្រូវបានបញ្ជូនទៅឱ្យក្រុមការងារចម្រុះច្រកអូរបីជាន់ដើម្បីធ្វើចំណាត់ការតាមនីតិ វិធី៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner