បឹងកេត និង ព្រះខ័នរាជស្វាយរៀង ដែលឈ្នះ៣ប្រកួតជាប់ៗគ្នាជើងទី២ លីគកំពូលកម្ពុជា នឹងប្រជែងយក៣ពិន្ទុ សម្រាប់សប្តាហ៍ទី១៧

ក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា បឹងកេត បានឈ្នះប្រកួតជាប់ៗគ្នា ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ ៣ទល់២ ខណ:ក្រុមព្រះខ័នរាជស្វាយរៀងក៏ឈ្នះ៣ប្រកួត ដូចគ្នាដែរ នៅសប្តាហ៍ទី១៦ នឹងត្រូវប្រជែងគ្នាយក៣ពិន្ទុ សម្រាប់សប្តាហ៍ទី១៧ លីគកំពូលកម្ពុជា ។


មានន័យថាក្រុមបឹងកេត និងព្រះខ័នរាជស្វាយរៀង ប្រសិនបើក្រុមណាឈ្នះ នឹងឈរកំពូលតារាងវិញ ដោយត្រូវប៉ះគ្នានៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នាកីឡដ្ឋាន Cambodia Air Ways ។ ខណៈក្រុមទ័ពទទួលភ្ញៀវ អង្គរថាយហ្គឺរ , ក្រុមវិសាខា ទទួល គីរីវង់សុខសែនជ័យ នៅថ្ងៃទី២៩ ខែកញ្ញា រីឯ៣គូទៀតត្រូវប្រកួតថ្ងៃទី៣០ ជាមួយបឹងកេតដែរ មានក្រុម នគរបាលជាតិ ប៉ះ សូលទីឡួអង្ករ , ក្រុមព្រៃវែង ប៉ះ អគ្គីសនីកម្ពុជា និងក្រុម ណាហ្គាវើលដ៏ប៉ះ ភ្នំពេញក្រោន ។


គួររម្លឹកថា ៣ប្រកួតរបស់ក្រុមបឹងកេត នៅជើងទី២នេះ គឺឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ៣ទល់២ , ឈ្នះក្រុមទ័ព ១ទល់០ និងឈ្នះក្រុមគីរីវង់ ៣ទល់២ ។ ឯ៣ប្រកួតក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះភ្នំពេញក្រោន ១ទល់០ , ឈ្នះណាហ្គាវើលដ៏ ២ទល់១ និងឈ្នះទ័ព ៣ទល់១ ធ្វើក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង ឈរកំពូលតារាង មាន៣៤ពិន្ទុ ឆ្លងកាត់១៥ប្រកួត ឈ្នះ១១ ស្មើ១ ចាញ់៣ លេខ២ក្រុមភ្នំពេញក្រោន មាន៣៤ពិន្ទុដែរ ឯក្រុមបឹងកេត ឈរលេខ៣ មាន៣៣ពិន្ទុ ឆ្លងកាត់១៥ប្រកួតដូចគ្នា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner