នៅ ស្រីពៅ ចង់ឲ្យប្រដាល់សកល មានកម្មវិធីប្រកួតរៀងរាល់សប្តាហ៍ដូចគុនខ្មែរ ដើម្បីកីឡាករ កីឡាការិនី ពង្រឹងសមត្ថភាពឆ្ពោះ ទៅស៊ីហ្គេម នៅវៀតណាម

កីឡាការិនី សកលក្លិបសមាគមន៍កីឡាក្រសួងមហាផ្ទៃ នៅ ស្រីពៅ បានបញ្ចេញទស្សនៈក្រោយបញ្ចប់ការប្រកួតកាលពីថ្ងៃអាទិត្យថា ក្នុងនាមជាកីឡាការិនីធ្លាប់ប្រឡូកយ៉ាងជោគជាំទាំងសកល និងគុនខ្មែរ គឺចង់ឲ្យកម្មវិធីប្រកួតប្រដាល់សកលជារៀងរាល់សប្តាហ៍ ដើម្បីផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បានប្រកួតញឹកញាប់ ពង្រឹងអភិវឌ្ឍសមត្ថភាពឲ្យរីកចំរើនឈានទៅដណ្តើមមេដាយជូនកម្ពុជា នៅស៊ីហ្គេម ប្រទេសវៀតណាម នាឆ្នាំ២០២២ ។


នៅ ស្រីពៅ អះអាងទៀតថា កីឡាករ កីឡាការិនី ត្រូវការប្រកួតអោយបានច្រើន វានឹងជួយឲ្យបង្កើនសមត្ថភាព និងបច្ចេកទេស ដើម្បីឲ្យប្រកួតប្រជែងលើឆាកអន្តរជាតិកាន់តែមានប្រសិទ្ធិភាព ។ កីឡាការិនី នៅ ស្រីពៅ បានអំពាវនាវ ឲ្យប្រជាពលដែលគាំទ្រប្រដាល់គុនខ្មែរ សូមងាកមកជួយគាំទ្រសកលផង ព្រោះគុនខ្មែរ និងសកលជាប្រដាល់ដូចគ្នា កីឡាករ កីឡាការិនីប្រកួតតំណាងជាតិដូចគ្នា ។
សូមបញ្ជាក់ថា វិស័យកីឡាប្រដាល់សកល នៅកម្ពុជា ហាក់ពុំសូវមានឱកាសបង្ហាញសមត្ថភាពច្រើនដូចប្រដាល់គុនខ្មែរនោះទេ ពោលមួយឆ្នាំៗបានត្រឹមចូលរួមប្រកួតជើងឯកថ្នាក់ជាតិតែមួយដងគត់ ព្រោះគ្មានក្រុមហ៊ុនឧបត្ថម្ភគាំទ្រ បង្កើតព្រឹត្តិការណ៍ប្រកួត ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner