ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហៀនកូវីដ-១៩ Wondfo ដល់សាធារណជន

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១នេះបានជូនដំណឹងដល់សាធារណជនពីការ ចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ផលិតនៅប្រទេសកូរ៉េ និងប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។

ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងបាននាំចូលឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Wondfo ផលិតនៅប្រទេសចិន ដែលមានគុណភាពល្អនិងតម្លៃសមរម្យ។ ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបញ្ជាទិញចាប់ពី ១ប្រអប់ឡើងទៅ នូវឧបករណ៍តេស្តរហ័សចំនួន ២ប្រភេទដូចខាក្រោម៖

១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន ២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២,៩ ដុល្លារអាមេរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)

២. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Wondfo ផលិតនៅប្រទេសចិន ១ប្រអប់ មាន២០ឧបករណ៍តស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២ ដុល្លារអាមេរិក (ត្បាររាក់ៗពីក្នុងរន្ធច្រមុះ ដើម្បីយកសំណាក)។

ក្រសួងបានឱ្យដឹងបន្ថែមថាដើម្បីបញ្ជាទិញឧបករណ៍តេស្តរហ័សទាំងពីរប្រភេទខាងលើ សូមចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែល មានតំណភ្ជាប់ www.mptc.gov.kh/rt ឬ www.store.tovpet.com ឬអញ្ជើញមកដោយផ្ទាល់នៅទីស្តីការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner