ថៃ​នៅតែ​ឆ្លង​ជាង​១​ម៉ឺន​នាក់​ ​រាល់ថ្ងៃ​

ក្រសួងសុខាភិបាល​ថៃ​ ​នា​ព្រឹក​ថ្ងៃ​ទី​៣​០​ ​កញ្ញា​ ​២​០​២​១​នេះ​ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ក្នុងប្រទេសនេះ ជាង​១​ម៉ឺន​នាក់​ទៀត​ អំឡុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ប៉ុន្តែ​ក៏មាន​អ្នក​ជាសះស្បើយ​ជាង​១​ម៉ឺន​នាក់​ទៀត​ដែរ​។​

​ក្រសួង​ថា​ ​ឆ្លង​ថ្មីៗ​ ​ចំនួន​១​១​៦​៤​៦​នាក់​ ​ខណៈ​ ​ជាសះស្បើយ​ ​១​០​៨​៨​៧​នាក់​ ​រីឯ​អ្នក​ស្លាប់​ថ្មី​ ​ចំនួន​១​០​៧​នាក់​។​ ​ជា​ការ​កត់​សម្គាល់​ ​នៅតែ​បន្ត​មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ ​១​០​២​នាក់​ទៀត​ដែរ​។​

​ថៃ​មាន​ឆ្លង​កូ​វី​ដ​១​៩​ ​សរុប​ ​កើន​ដល់​ ​១​,​៦​០​៣​,​៤​៧​៥​នាក់​ ​ស្លាប់​កើន​ដល់​ ​១​៦​៧​២​៧​នាក់​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner