អភិបាលខេត្តចំនួន៧ត្រូវបានផ្ទេរនិងតែងតាំង (Video Inside)

អភិបាលខេត្តចំនួន៧រូប ត្រូវបានតែងតាំងនិងផ្ទេរភារកិច្ច យោងតាមព្រះរាជក្រឹត្យមួយនៅថ្ងៃទី៣០កញ្ញានេះ។ អភិបាលខេត្តចំនួន៧ដែលត្រូវផ្ទេរនិងតែងតាំងនោះ រួមមាន ផ្ទេរភារកិច្ចលោកស្វាយ សំអ៊ាង ពីអភិបាល ខេត្ត មណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង, លោកថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅអភិបាលខេត្តមណ្ឌល គិរី, ផ្ទេរលោកជាវ តាយ ពីអភិខេត្តកំពតទៅជាអភិបាលខេត្តពោធិ៍សាត់, ផ្ទេរលោកម៉ៅ ធនិនពីអភិបាលខេត្ត ពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត, ផ្ទេរលោកសុខលូពីអភិបាលខេត្តកំពង់ធំទៅជាអភិបាលខេត្តបាត់ដំបង, ផ្ទេរ លោកងួន រតន: ពីអភិបាលខេត្តបាត់ដំបងទៅជាអភិបាលខេត្តកំពង់ធំ។ ព្រះរាជក្រិត្យថ្ងៃនេះ នៅបានតែង តាំងអភិបាលថ្មីរតនគិរី គឺលោកញ៉ែម សំអឿន ដើម្បីគ្រប់គ្រងក្នុងខេត្តភាគឥសាននោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner