សង្វៀន ULTIMATE CHAMPIONSHIP 2021 ឈានដល់សប្តាហ៍ទី៣ ជាការប្រកួតដណ្តើមប្រាក់លាន


ការប្រកួតប្រដាល់សកល ULTIMATE CHAMPIONSHIP 2021 សប្តាហ៍ទី៣ ដំណើរការប្រកួតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នាសង្វៀនក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស កាន់តែកក្រើកជាង២សប្តាហ៍កន្លងទៅ ខណៈសហព័ន្ធកីឡាប្រដាល់សកល រៀបចំអោយកីឡាករលើប្រភេទម្ងន់៦៣គីឡូក្រាមកន្លះ ប្រកួតដណ្តើមប្រាក់លាន ។


កីឡាករ ទូច ដេវីត ជាបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខភាព៤រូប ដែលចូលប្រជែងដណ្តើមទឹកប្រាក់៣លាន ក្នុងកម្មវិធីប្រដាល់សកល ULTIMATE CHAMPIONSHIP 2021 សប្តាហ៍ទី៣ បានលើកឡើងថា ការរៀបចំនេះ គឺលើកទឹកចិត្តឲ្យកីឡាករខិតខំប្រឹងប្រែងប្រកួត ជាពិសេសប្រឹងប្រែងហ្វឹកហាត់ដុះខាត់សមត្ថភាពឈានទៅប្រជែងដណ្តើមមេដាយជូនកម្ពុជា នាស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម ។


នេះជាលើកទី១ហើយ ដែលសហព័ន្ធប្រដាល់សកល ផ្តល់ឱកាសឲ្យកីឡាករ ប្រកួតដណ្តើមប្រាក់លាន ដូចកីឡាករគុនខ្មែរតាមសង្វៀនទូរទស្សន៍នានា និងជាការលើកទឹកឲ្យកីឡាករប្រដាល់សកលទាំងអស់មានទឹកចិត្តខិតខំហ្វឹកហាត់បង្កើនសិទ្ធផល ឈានទៅរកការប្រកួតប្រកបដោយគុណភាពលើឆាកអន្តរជាតិ ។


សូមបញ្ជាក់ថា កម្មវិធីប្រដាល់សកល ULTIMATE CHAMPIONSHIP 2021 សប្តាហ៍ទី៣ លើប្រភេទទម្ងន់៦៣គីឡូក្រាមកន្លះ មានកីឡាករ៤នាក់ចូលរួមប្រជែងប្រាក់លាន ក្នុងនោះមានកីឡាករ ទូច ដេវីន ,កីឡាករ សេត សារិទ្ធ ,កីឡាករ ,វី សុភ័ស និងកីឡាករ ម៉ាង ព្រហ្មម៉ាញ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner