ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមអនុម័តសេចក្ដីប្រកាសនៃប្រទេស G77 & Chinaនៅសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD)

(ភ្នំពេញ):នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំនៃប្រទេស G77 & China ដែលបានរៀបចំឡើងដោយ សន្និសីទសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និ ងការអភិវឌ្ឍន៍ (UNCTAD) តាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងសេចក្ដីប្រកាស ថ្នាក់រដ្ឋមន្ត្រីនៃប្រទេស G77 & China សម្រាប់ដាក់បញ្ចូលទៅក្នុង កិច្ចព្រមព្រៀងថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤-៧ ខែតុលា ឆ្នាំ២០២១

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីចំណុចសំខាន់ៗ មួយចំនួន ដែលប្រទេស G77 & China បានឯកភាព ដើម្បីជំរុញការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៃប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេស ប្រទេសអភិវឌ្ឍន៍តិចតួច រួមមាន៖
១) សារៈសំខាន់នៃប្រព័ន្ធពហុភាគីនិយម ជាពិសេស សារៈសំខាន់នៃអង្គការ UNCTAD និងអង្គការពាណិជ្ជកម្ម ពិភព-លោក (WTO) ក្នុងការលើកកំពស់ពាណិជ្ជកម្ម និងការអភិឌ្ឍន៍ តាមរយៈ ការកសាងការឯកភាពរួម និងការអនុវត្តកាត
ព្វកិច្ចអន្តរជាតិរួម។
២) ការទាមទាឲ្យមានការទទួលបាន នូវវ៉ាក់សាំងកូវីដ១៩ ប្រកបដោយសមភាព និងការផ្គត់ផ្គង់ទាន់ពេលវេលា ដោយ
វ៉ាក់សាំង ជាឧបករណ៍មួយដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
៣) ស្នើសុំឲ្យមានការផ្ដល់ នូវជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែមទៀត និងតាមការសន្យា របស់ប្រទេសផ្ដល់ជំនួយ ជាពិសេសជំនួយសម្រាប់ពាណិជ្ជកម្ម ដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសទាំងនោះ។
៤) គាំទ្រដល់ការអនុវត្តរបៀបវារៈ អភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិយោគ ប្រកបដោយចីរភាព។ និង
៥) ការចូលរួមក្នុងការកាត់បន្ថយ គម្លាតឌីជីថល រវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច តាមរយៈ កិច្ចខិតខំប្រឹងប្រែង ក្នុងប្រព័ន្ធពហុភាគី ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងការកសាងសមត្ថភាព និងជំនួយបច្ចេកទេស។
សេចក្ដីប្រកាសនៃប្រទេស G77 & China នឹងយកទៅពិភាក្សាបន្ថែម ដើម្បីដាក់ខ្លឹមសារទាំងនេះ ចូលទៅក្នុងសេចក្ដីសម្រេច ថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំ UNCTAD 15 បន្តទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner