ក្រុមព្រះខ័នរាជស្វាយរៀង និងវិសាខា ចែកគ្នាម្នាក់មួយពិន្ទុ ខណៈណាហ្គាវើលដ៏ ឈ្នះ បឹងកេត

ការប្រកួតបាល់ទាត់មិត្តហ្វូន ខេមបូឌាលីគ សប្តាហ៍ទី១៨ ក្រុមខ័នរាជស្វាយរៀង បានស្មើជាមួយ ក្រុមវិសាខា ២ទល់២ រីឯ ក្រុមណាហ្គាវើលដ៏ បានយកឈ្នះក្រុមបឹងកេត ៤ទល់២ ។


នៅវគ្គទី១ ក្រុមខ័នរាជស្វាយរៀង បាននាំមុខ វិសាខា ២ទល់១ ធ្វើសម្រេចដោយកីឡាករ មិន រតនៈ នៅនាទី១២ និង Privat Befolo Mbarga នៅនាទីទី៤៤ ប៉ុន្តែជិតនិងចប់វគ្គទី១ នៅនាទីទី៤៥+២ កីឡាករវិសាខា Ajayi Korede រកបានមួយគ្រាប់វិញ ។ លុះវគ្គទី២ កីឡាករ De Silva Santos បន្ថែមគ្រាប់ទី២ អោយក្រុមវិសាខា នៅនាទីទី៧១ ធ្វើអោយលទ្ធផលស្មើគ្នា ២ទល់២ ដល់ចប់ការប្រកួត៩០នាទី ចែកគ្នាម្នាក់មួយពិន្ទុ ។

ចំណែកឯក្រុមណាហ្គាវើលដ៏ បានយកឈ្នះក្រុមការពារតំណែងជើងឯកបឹងកេត ៤ទល់២ កីឡាករ Marcio De Oliveria រកបាន៣គ្រាប់ម្នាក់ឯង និងគួច ដានី រកបានមួយគ្រាប់អោយណាហ្គា ខណៈកីឡាករ Gopane រកបាន២គ្រាប់អោយបឹងកេត ។


គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតសប្តាហ៍ទី១៨ ក្រុមភ្នំពេញក្រោន បន្តឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៣៧ពិន្ទុ តាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀង មាន៣៦ពិន្ទុ ខណៈក្រុមវិសាខា មាន៣៥ពិន្ទុ និងបឹងកេត មាន៣៤ពិន្ទុ ។ រីឯណាហ្គាវើលដ៏ ឈរលេខ៥ មាន៣១ពិន្ទុ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner