ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការដាក់ឱ្យដំណើរការកម្មវិធីបណ្ណាល័យឌីជីថល D-Library App (ជំនាន់ទី១)

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានជូនដំណឹងដល់សាធារណជន សិស្សានុសិស្ស និស្សិត និងអ្នកស្រាវជ្រាវទាំងអស់ឱ្យបានជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអភិវឌ្ឍ “កម្មវិធីបណ្ណាល័យឌីជីថល D-Library App (ជំនាន់ទី១)” រួចរាល់ហើយ និងដាក់ឱ្យដំណើរការចាប់ពីពេលនេះតទៅ។

    គួរបញ្ជាក់ថាកម្មវិធីបណ្ណាល័យឌីជីថល D-Library App (ជំនាន់ទី១) មានឯកសារសំខាន់ៗជាច្រើនដូចជា៖ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច កសិកម្ម ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ នីតិសាស្ត្រ ច្បាប់ រាជកិច្ច គោលនយោបាយ វប្បធម៌សិល្បៈ សន្ទស្សន៍អន្តរជាតិ (Index) និង ឯកសារដទៃទៀតដែលមានផលប្រយោជន៍សម្រាប់សិក្សាស្រាវជ្រាវ ជាពិសេសសម្រាប់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ អាចចូលអាន និងសិក្សាដោយឥតគិតថ្លៃ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

          ក្រសួងបានបន្តឱ្យដឹងថា គេអាចទាញយកកម្មវិធីនេះដោយចូលទៅកាន់ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Play Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ហើយស្វែងរកពាក្យ “D-Library” រួចទាញយក និងដំឡើងកម្មវិធី “D-Library” នេះក្នុងទូរសព្ទដៃ ឬតាប្រូត(Tablet) របស់លោកអ្នកជាការស្រេច។ លោកអ្នកក៏អាចធ្វើការស្កេន QR code ខាងក្រោមដើម្បីសម្រួលដល់ការទាញយក “D-Library ពី App Store និង Play Store បានផងដែរ។

     ជាមួយគ្នាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន អំពាវនាវដល់ក្រសួង ស្ថាប័ន បណ្ណាល័យ សារមន្ទីរ គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ វិស័យឯកជន និងដៃគូអភិវឌ្ឍ ចូលរួមផ្តល់ឯកសារសំខាន់ៗសម្រាប់បញ្ចូលក្នុងកម្មវិធី បណ្ណាល័យឌីជីថលនេះ ដើម្បីជាប្រយោជន៍ក្នុងការសិក្សា ស្រាវជ្រាវរបស់សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវ តាមរយៈ អីមែល dlibrary@mptc.gov.kh ឬទូរសព្ទលេខ ០៩៧ ៩១១ ៣៦៣៦៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner