ប្រធានបទ៖ «ការប្រែប្រួលអាកាសធាតុ និងឥណទានកាបូន»

វាគ្មិន៖ បណ្ឌិត កែវ ពិសិដ្ឋ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាព(AVI)

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

ការប្រែប្រួលអាកាសធាតុបាននឹងកំពុងតែធ្វើឲ្យប៉ះពាល់ដល់គ្រប់ប្រទេសនៅលើពិភពលោក និងរំខានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ម៉្យាងវិញទៀត ការបំភាយឧស្ម័នផ្ទះកញ្ចក់បាននឹងកំពុងបន្តតាមរយៈសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របពេលដែលប្រទេសនៅលើពិភពលោកកំពុងតែជម្រុញនូវការអភិវឌ្ឍរបស់ខ្លួន ដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានបកស្រាយអំពីយន្តការការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសម្របខ្លួនក៏ដូចជាការកាត់បន្ថយបម្រែបម្រួលអាកាសធាតុក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ។

ស្តាប់វិទ្យុ FM 97MHz តាមរយៈ Online
https://ams.com.kh/radio/fm97.html
Telegram: https://t.me/YouthFM97
Facebook Page: https://www.facebook.com/Radio4Youth/

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner