រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្តជាង ៣៦ពាន់នាក់

នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ ចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនាកំសាន្ត នៅតាមកន្លែងកំសាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ៣៦.១៤០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៦.០៧២នាក់ និងភ្ញៀវបរទេសមានចំនួន ៦៨នាក់ នេះបើតាមការឲ្យដឹងពី លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ទៀតថា បន្ថែមពីលើតួលខខាងលើនេះ ជុំវិញស្ថានភាពទូទៅ គេសង្កេតឃើញថា ចំនួនភ្ញៀវទេសចរណ៍ មានការកើនឡើង ។ រីឯនៅតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្ម និងនៅតាមរមណីយដ្ឋានទេសចរណ៍ មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងរៀបចំអនាម័យ ដោយអនុវត្តតាមវិធានការណ៍ របស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំ របស់ក្រសួងសុខាភិបាល និងនិតីវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ផងដែរ ។ ចំណែកឯភ្ញៀវទេសចរណ៍ ក៏មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner