ឌួង ស្រីភាព ប្តេជ្ញាបង្កើតកំណត់ត្រាថ្មីស៊ីហ្គេម នៅវៀតណាម ទោះបីស្ថានភាពជំងឺកូវីដ ធ្វើឲ្យការហ្វឹកហាត់ជួបការលំបាកក៏ដោយ

កីឡាការិនីជម្រើសជាតិអត្តពលកម្ម វិញ្ញារត់ល្បឿន ១០០ម៉ែ្រត ឌួង ស្រីភាព ជាបេក្ខភាពត្រៀមចូលរួមប្រជែងដណ្តើមមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ បានប្តេជ្ញា បង្កើតកំណត់ត្រាថ្មីសម្រាប់ខ្លួនឯង ។


ឌួង ស្រីភាព អះអាងថា តាំងពីជាប់ជាជម្រើសជាតិ ធ្លាប់ចូលរួមការប្រកួតកម្រិតអន្តរជាតិចំនួន៥លើក រួមទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមផងនោះ ប៉ុន្តែពុំទាន់ទទួលបានមេដាយមកជូនកម្ពុជានៅឡើយ ទេ គ្រាន់តែអាចបំបែក ថេរៈវេលា និងឆ្លងត្រឹមវគ្គជម្រុះប៉ុណ្ណោះ ។ ដូច្នោះការចូលរួមប្រជែងដណ្តើមមេដាយ នៅវៀតណាម ឆ្នាំ២០២២ខាងមុខនេះ ទោះបីការហ្វឹកហាត់ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក៏កីឡការិនីរុបនេះ តាំងចិត្តនឹងបង្កើតកំណត់ត្រាថ្មី ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ ។


គួររំលឹកថា កីឡាការិនីអត្តពលកម្ម ឌួង ស្រីភាព បានជាប់ជម្រើសជាតិអត្តពលិកម្ម លើវិញ្ញារត់ល្បឿន ១០០ម៉ែត្រ ក្នុងឆ្នាំ២០១៦ និងធ្លាប់ចូលរួមការប្រកួតលក្ខណៈអន្តរជាតិជាច្រើន និងព្រឹត្តិការណ៍ស៊ីហ្គេមផងនោះ សរុប៥លើក ស៊ីហ្គេម នៅប្រទេស ហ្វីលីពីន ,ម៉ាឡេស៊ី និងវៀតណាម ឆ្នាំ២០២២ខាងមុខនេះ ក្រៅពីនោះចូលរួមប្រកួតជាលក្ខណៈ OPEN នៅប្រទេស ឥណ្ឌា និងថៃ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner