Positive Cambodia Ep17: យុវជន និងការរំពឹងទុកយ៉ាងមុតមាំនៃ សមិទ្ធផលដ៏មហាសាលនៃ មរតកសម្តេចតេជោ



ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ និងសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ ការសាងសង់ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា ។

កីឡដ្ឋានដ៏ទំនើបនាសម័យតេជោនេះ បានសាងសង់មានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ពិសេសនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ ។ យុវជនកម្ពុជាមានភ័ព្ទសំណាងខ្លាំងណាស់ដែលបានស្គាល់នូវសន្តិភាពពេញលេញ ជាផ្នែកមួយសំខាន់​នៃមរតតេជោ ដែលបានបន្សល់ទុក​ដល់យុវជនសម័យបច្ចុប្បន្ន និងជា​ផ្នែក​បំផុតបំផុតក្នុងការកសាងអ្វីៗ​ពីចំណុច​នេះទៅ។ មានសន្តិភាព នឹងមាន​ការ​អភិវឌ្ឍ ដែលប្រទេស​កម្ពុជា​បាននិងកំពុងដើរទៅមុខ…. ដោយ​គ្មាន​ការឈប់​ឈរ ដើម្បីបុព្វ​ហេតុ​កសាងជាតិ និងមាតុភូមិមួយ ក្នុង​របទដែលប្រជាជនមានភាពរីក​រាយ និងទទួទលបាន​សុភ​មង្គល។

នៅក្នុងកិច្ចសន្ទនានេះ វាគ្មិនយើងនឹងធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងសំណួរដូចខាងក្រោម៖

១.​ខ្ញុំចង់ជំរាបសួរលោកបន្តិចថា កាលពីជំនាន់លោក អ្វីដែលជាមរតក របស់សម្តេចតេជោ ដែលដក់ក្នុងក្រអៅបេះដូងរបស់លោក?  

២.​មានភាពខុសប្លែកគ្នាយ៉ាងណា បើប្រៀបធៀប កាលពីក្រោយឆ្នាំ១៩៧៩ តើអ្វីជាភាពខុសប្លែកគ្នាធំៗសម្រាប់លោក? 

៣.​តើសមិទ្ធិផលដ៏មហាសាលមួយនេះ ពិតណាស់ ក្នុងនាមជាយុវជនម្នាក់ ក្រោមការអប់រំរបស់រាជរដ្ឋាភិបាល តើលោកយល់ថាយុវជន​មាន​មោទនភាព​បែបណា ? 

៤.តាមការលើកឡើងរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ក្នុងជំនួបនិងពិធីការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលដំណាក់កាលទី១ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ​ នឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា ។ ចាសថាតើលោកមានការយល់ឃើញយ៉ាងណាដែរជួសមុខអោយប្រជាកសិករកម្ពុជារបស់យើង?

៥.នាងខ្ញុំចង់ជំរាបសួរលោកបន្ថែម​ ថា ក្នុងនាមយុវជនកម្ពុជានៅពេលដែលបានទទួលនូវមរតកដ៏មហាសាលមួយនេះ ក្នុងនាមជាយុវជន គួរតែធ្វើសកម្មភាពយ៉ាងណាខ្លះដើម្បីឆ្លើយតបទៅនិង រាជរដ្ឋាភិបាលនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននៅសមទ្ធិផលដ៏មហាសាលនេះ?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner