ចិនផ្លាស់ប្តូរកសិដ្ឋានព្រៃឈើ Saihanba ក្លាយជាព្រៃសិប្បនិម្មិតធំបំផុតមួយនៅលើពិភពលោក

ប៉េកាំង៖ កសិដ្ឋានព្រៃឈើ Saihanba ឥឡូវនេះបានក្លាយជាព្រៃសិប្បនិម្មិតធំជាងគេបំផុតមួយនៅលើពិភពលោក។ ដោយស្ថិតនៅភាគខាងជើងបំផុតនៃខេត្តហឺប៉ី របស់ប្រទេសចិន ព្រៃសិប្បនិម្មិតនេះ ត្រូវបានគេស្គាល់ថា ជា “សួតបៃតងនៃទីក្រុងប៉េកាំង” ។

ប្រែពីវាលរហោស្ថានដ៏ធំល្វឹងល្វើយទៅជាសមុទ្រព្រៃបៃតងនោះ កសិដ្ឋានព្រៃឈើ Saihanba គឺជាផ្នែកដ៏រស់រវើកមួយនៅក្នុងប្រវត្តិសាស្ត្រដាំដើមឈើបង្កើតជាព្រៃឈើរបស់ប្រទេសចិនថ្មី។ ព្រៃនេះមានទីតាំងស្ថិតនៅចម្ងាយ ៤៥០ គីឡូម៉ែត្រពីរដ្ឋធានីប្រទេសចិន និងគ្របដណ្តប់នៅលើផ្ទៃដី ៧០០ គីឡូម៉ែត្រក្រឡា (២៧០ម៉ាយការ៉េ) គម្រោងដាំដើមឈើនេះ ត្រូវបានអនុវត្តដោយអ្នកដាំដើមឈើបីជំនាន់។ គម្រោងនេះដែរ ទទួលបានការកោតសរសើរពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់តំបន់នេះក្នុងខែសីហា ឆ្នាំ២០២១ នៅពេលដែលលោក ស៊ី បានជំរុញឱ្យប្រទេសលោក ប្រកាន់យក “ស្មារតី សៃហានបា” (Saihanba spirit) សម្រាប់ការអនុវត្តការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវខាងបរិស្ថាន។ ប្រែពីវាលខ្សាច់ទៅជាព្រៃឈី គឺមិនងាយស្រួលទេ។ ភ្នំរហោស្ថាន ព្យុះខ្សាច់ពេញមួយឆ្នាំ និងសីតុណ្ហភាពត្រជាក់ខ្លាំងក្រោមសូន្យជាង ៤០ អង្សាធ្វើឱ្យអត្រារស់រានមានជីវិត នៃដើមឈីតិចជាង ៨% ពីដំបូង។ នៅគ្រាដ៏សំខាន់នោះ មេដឹកនាំកសិដ្ឋានព្រៃឈើទាំងបួននាក់បានរើផ្ទះរបស់ពួកគេពីក្រុងប៉េកាំង ក្រុង Chengde និងកន្លែងផ្សេងទៀត ទៅកាន់ Saihanba ដោយប្តេជ្ញាចិត្តយ៉ាងមុតមាំថា បើមិនធ្វើឱ្យតំបន់ Saihanba ក្លាយជាពណ៌បៃតងទេ នឹងមិនដកថយជាដាច់ខាត។

សព្វថ្ងៃនេះទំហំដីព្រៃរបស់ Saihanba បានកើនឡើងពី ២,៦ ហិកតា ដល់ ៧,៦៧៣៣ ហិកតា អត្រាគ្របដណ្តប់នៃព្រៃឈើបានកើនឡើងពី ១១.៤% ទៅ ៨២% ហើយវាការពារប្រភពទឹក និងបន្សុទ្ធទឹកសាបបាន ២៨៤ លានម៉ែត្រគីបជារៀងរាល់ឆ្នាំ។ ប្រជាជននៅ Saihanba បីជំនាន់បានកសាងតំបន់បៃតងនេះដោយប្រើយុវជន និងញើសឈាម សឹងតែអាយុជីវិតរបស់ខ្លួន។ ចាប់តាំងពីការបង្កើតកសិដ្ឋានព្រៃឈើ Saihanba ក្នុងរយៈពេល ៦០ ឆ្នាំមក មានប្ដីប្រពន្ធជាង ២០ គូបានយាមល្បាតនៅកសិដ្ឋានព្រៃឈើ Saihanba ហើយមិនដែលកើតមានគ្រោះអគ្គិភ័យទេ៕ ប្រភព៖ South China Morning News

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner