អ្នកវិភាគ៖ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី អស់លក្ខណ៍ក្នុងសំណុំរឿងសញ្ជាតិ២ ព្យាយាមស្រោចស្រង់ខ្លួនឯងពីភាពអាម៉ាសនយោបាយដ៏ធ្ងន់ធ្ងរ

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញលើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានាប្រក្រតីភាព នៃស្ថាប័នជាតិ ដោយកំណត់ឱ្យថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិរួមមានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមាន «សញ្ជាតិខ្មែរតែមួយ» ត្រូវបានអនុម័តដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាល ពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ហើយនឹងត្រូវបញ្ជូនទៅរដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តមុននឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តនីតិវិធី។

វិសោធនកម្មរដ្ឋធម្មនុញ្ញនេះគឺជាការបិទទ្វារជាស្ថាពរចំពោះអ្នកនយោបាយសញ្ជាតិ២ ដែលតាំងពីដើមរៀងមកតែងតែធ្វើនយោបាយបំផ្លាញជាតិគ្រប់កាលៈទេសៈ និងប៉ុនប៉ងឡើងដឹកនាំប្រទេស គ្រប់គ្រងស្ថាប័នកំពូលរបស់ជាតិ និយាយឱ្យចំសម្រាប់ពេលនេះគឺក្រុមជនក្បត់ជាតិ សម រង្ស៊ី និងគូកនរបស់ខ្លួន ដែលតែងធ្វើនយោបាយប្រឆាំងនឹងជាតិនិងប្រជាជនកម្ពុជា បានឈានដល់ទីបញ្ចប់ទាំងស្រុងប្រៀបបាននឹងសាកសពត្រូវបាន គេលើកដាក់ក្នុងក្តារមឈូសហើយវាយដែកគោលជាប់យកទៅបញ្ចុះដូច្នេះដែរ។

តែទោះបីយ៉ាងនេះក្តី គេឃើញ សម រង្ស៊ី ជនក្បត់ជាតិតពូជពីជីតារហូតដល់ចៅ កំពុងតែមានអារម្មណ៍វល់ៗដូចវិញ្ញាណខ្មោចមិនទាន់គ្រប់៧ថ្ងៃមិនទាន់ដឹងថា ខ្លួនស្លាប់ដូច្នោះដែរ និងបានព្យាយាមបិទបាំងភាពអាម៉ាសដ៏ធ្ងន់ធ្ងរដែលបង្កើតឡើង ដោយកំហុសផ្នែកនយោបាយ និងគំនុំសងសឹកចាក់រុករបស់ខ្លួនដែលនាំឱ្យ បាត់បង់ទាំងស្រុងនូវច្រកទ្វារ ដែលខ្លួនតែងតែស្រម៉ៃធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា។ ជនក្បត់ ជាតិ សម រង្ស៊ី ត្រូវបានមជ្ឈដ្ឋានអ្នកនយោបាយ អ្នកវិភាគ និងមជ្ឈដ្ឋានប្រជាពលរដ្ឋ មើលឃើញថា បានប្រព្រឹត្តកំហុសយុទ្ធសាស្ត្រ នយោបាយពីមួយទៅមួយរហូតមកដល់ការប្រើប្រាស់ព័ត៌មាន ក្លែងក្លាយផ្សាយដោយ កាសែតអង់គ្លេស ឌឹហ្គាដាន ចោទប្រកាន់ ដោយគ្មានមូលដ្ឋានថាសម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសសាយប្រឹស និងបានញុះញង់បញ្ឆេះកំហឹងពលរដ្ឋឱ្យបះ បោរផ្តួលរំលំរាជរដ្ឋាភិបាល។

ចុងក្រោយកាសែតឌឹហ្គ័រដានចេញមុខកែតម្រូវព័ត៌មានមិនត្រឹមត្រូវនេះ ធ្វើឱ្យអ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ីដួលទល់ផ្អក។ មានឈ្មោះជាជនចង្រៃជាតិ សម រង្ស៊ី ក្រពុលមុខនឹងការស្តីបន្ទោសពីភរិយានិងអ្នកនៅជុំវិញខ្លួនពីភាពល្ងង់ខ្លៅនៃការធ្វើនយោបាយដូចក្មេងបៀមដៃ គ្មានគោលការណ៍ និងយុទ្ធសាស្ត្រច្បាស់លាស់របស់ខ្លួន ដើរមួយក្តារណាក៏ខាតបង់រហូត ខាតរហូតបោសគូថខោ នៅពេលនេះ។ ហេតុដូច្នេះបានជា សម រង្ស៊ី ព្យាយាមបញ្ចេញសារផ្សេងៗដោយធ្វើជាមិនដឹងពីបរាជ័យខ្លួន និងព្យាយាមស្តារស្ថានការណ៍ រហូតប្រើថា «ប្រសិនបើត្រូវរឿង» ខ្លួននឹងលាលែងពីសញ្ជាតិបារាំងរបស់ខ្លួន មុនចូលកាន់តំណែង។

ផេះ! និយាយឱ្យតែខ្លួនឯងអ តែអ្នកនៅជុំវិញ សម រង្ស៊ី គ្មាននរណា ជឿការធ្វើនយោបាយភូតកុហកគ្មានព្រំដែននេះទៀតទេ ហើយសម រង្ស៊ី ពេលនេះគឺជាអ្នកទោស ច្រើនសំណុំរឿង គ្មានសិទ្ធិធ្វើនយោបាយ គ្មានគណបក្សខ្លួនឯងជួយខ្លួនឯង មិនទាំងរួចផង តើពេលណាក្តីស្រម៉ៃនោះក្លាយជាការពិតទៅ?

ពលរដ្ឋខ្មែរក៏យល់ច្បាស់ណាស់ជាមួយពាក្យ «ប្រសិនបើ» ហើយ សម រង្ស៊ី ដែលមានសញ្ជាតិបារាំងក៏យល់ច្បាស់ពីពាក្យប្រសិនបើជាភាសាបារាំងគឺ « Avec le mot Si, on peut mettre Paris dans la poche» មានន័យថា «ជាមួយពាក្យប្រសិនបើ គេអាចយកទីក្រុងប៉ារីសទាំងមូលដាក់ក្នុងហោ ប៉ាវបាន» ដែលសំដៅលើការមិនពិត។ តែសម្រាប់ជនក្បត់ជាតិ សម រង្ស៊ី ទោះបីដឹងថាវាមិនពិត និងវាមិនអាចទៅរួច តែត្រូវតែខំត្រដររហូតដល់ដង្ហើមចុងក្រោយ គឺបោកលុះក្ស័យដើម្បីចិញ្ចឹមចលនា ក្បត់ជាតិរបស់ខ្លួន។ការធ្វើនយោបាយរបស់ សម រង្ស៊ី ត្រូវបានគេមើលឃើញថា ដូចគ្នានឹងការធ្វើនយោបាយរបស់ជីតា និងឪពុកខ្លួន គឺនយោបាយរុកគួនសម្តេចឪ នរោត្តម សីហនុ រហូតដល់គប់គិតជាមួយបរទេសប៉ងផ្តួលរំលំសម្តេចឪ នរោត្តម សីហនុផងដែរ។

សម រង្ស៊ី ពេលនេះក៏កំពុងធ្វើនយោបាយប្រឆាំងនឹងព្រះមហាក្សត្រខ្មែរ និងប្រឆាំងកម្ពុជា សងសឹកនិយម និងរុកគួនចងកំហឹងជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាវីរៈបុរសកម្ពុជា ជួយសង្គ្រោះជាតិនាំយកសន្តិភាព និងការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍជូនកម្ពុជា។ តែលទ្ធផលចុងក្រោយ វាសនា សម រង្ស៊ី គឺដូចខ្មោចជីតា និងដូចខ្មោចឪ នឹងស្លាប់ដោយចារក្នុងប្រវត្តិសាស្ត្រថាជាជនក្បត់ជាតិដ៏អសោច។

សម្រាប់ពលរដ្ឋខ្មែរច្រើនលើសលប់ក្នុងនោះមានទាំងមន្ត្រីរាជការ បញ្ញាវ័ន្ត អ្នកវិភាគផងដែរបានអប អរសាទរស្វាគមន៍ និងគាំទ្រអស់ពីដួងចិត្តនូវគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយកំណត់ «សញ្ជាតិខ្មែរតែមួយគត់» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលទាំង៤របស់ជាតិ ក្នុងគោលបំណងដ៏មុតមាំក្នុងការធានាទាំងខាងផ្លូវច្បាប់ និងនយោបាយចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិមាតុភូមិ និងប្រជាជននៅគ្រប់កាលៈទេសៈ ហើយក៏ដើម្បីប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាផងដែរ។ ច្បាប់នេះតាមពិតត្រូវមានជាយូរណាស់មកហើយ ហើយពេលនេះមិនមែនតែកម្ពុជានោះទេដែលមាន គឺប្រទេសជាង៤០ នៅលើពិភពលោកដែលបានកំណត់ឱ្យមេដឹកនាំស្ថាប័នកំពូលរបស់ជាតិមានសញ្ជាតិតែមួយ។

សេចក្តីព្រាងច្បាប់បានផ្តោតជាសំខាន់ទៅលើប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញដែលជាមេដឹកនាំមានការទទួលខុសត្រូវ ក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុង របស់ជាតិ ឬ ការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិនិងអន្តរជាតិរបស់កម្ពុជា។

ក្នុងសេចក្តីថ្លែងហេតុដែលអានដោយឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលបំណងនៃការកសាងច្បាប់នេះ ឡើងយ៉ាងដូច្នេះថា «ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស»។ ការធ្វើច្បាប់ដើម្បីកំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមិនធ្លាប់មានចែងនោះឡើយចាប់តាំងពីការកកើតឡើងនៃរដ្ឋធម្មនុញ្ញ។ បើទោះបីយ៉ាងណា ការកសាងឡើងនូវច្បាប់នេះទទួលបានការសាទរ និងគាំទ្រយ៉ាងខ្ទរខ្ទារពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងឋានានុក្រម រួមទាំងស្ថាប័នព្រះសង្ឃ ដែលជាសាសនារបស់ជាតិផងដែរ។ ប្រជាពលរដ្ឋខ្មែរបានសាទរ ដោយបានមើលឃើញថា ការកំណត់បែបនេះ គឺជាការធានាបាននូវការការពារបានយ៉ាងខ្ពង់ខ្ពស់នូវឧបត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា តាមរយៈមេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ។

ដូច្នេះជនក្បត់ជាតិ សម រង្ស៊ី និងគូ កនសញ្ជាតិ២ គួរខ្មាសពលរដ្ឋខ្មែរ ដែលបានឃើញពីទង្វើក្បត់ជាតិរបស់ក្រុមខ្លួនយ៉ាងច្បាស់។ក្រុមលោកគួរដឹងខ្លួនថាទង្វើរបស់អ្នក បច្ចុប្បន្នមិនបានជួយខ្មែរឡើយ តែគឺដើរតាមខ្សែញាក់បរទេស បំផ្លាញកម្ពុជាបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយបរទេស។ តែបារមីព្រះមហាស្វេតឆ្ឆ័ត្រ និងបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរបានតាមបីបាច់ថែរក្សាកម្ពុជា ដោយកម្ចាត់ចោលនូវក្រុមជនក្បត់ជាតិទាំងឡាយឱ្យវិនាសសាបសូន្យ ខ្ចាត់ព្រាត់ទៅឆ្ងាយដើម្បីទុកលទ្ធភាពឱ្យអ្នកសករឡាញ់ និងស្នេហាជាតិពិតប្រាកដបន្តគ្រប់ គ្រងដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រើនលាន់តែខ្លាំង សុខសន្តិភាព និងស្ថិរភាពជានិរន្ត។ ក្រោយវិសោធនកម្មរដ្ឋធម្មនុញ្ញលើការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិចូលជាធរមាន ក្រុមជនក្បត់ជាតិ សម រង្ស៊ី នឹងដឹងខ្លួនដូចខ្មោច ៧ ថ្ងៃ ហើយចងចាំប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា «លេង កុំខឹង ខឹង កុំលេង! ទ្វារបានបិទជារៀងរហូតហើយសម្រាប់អ្នក ដែលមានសញ្ជាតិ ២ ដែលប៉ុនប៉ងស្វែងរកតំណែងស្ថាប័នកំពូលរបស់ជាតិ»៕

ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner