Black & White Ep24: សេរីភាពសារព័ត៌មាន

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​ស្នើគួ​ធ្វើការ​ពិនិត្យ​ថា​ តើ​មាន​គេហទំព័រ​ប៉ុន្មាននិង​ឈ្មោះ​អ្វីខ្លះ? ដែល​បាន​និយាយផ្សព្វផ្សាយព័ត៌មាន​ក្លែងក្លាយ​អំពី​អ្វី? និង​ប៉ុន្មាន​ដង? ដោយ​ធ្វើការ​បូក​សរុប​រយៈពេល​៣​ខែ​ម្តង ។

ការលើកឡើងរបស់ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ស​ប្តា​ហ៍​ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាននាព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២១ ដែល​មានការ​ចូលរួម​ជុំ​ផ្ទាល់ និង​តាម​រយៈ​ប្រ​ព​័ន្ធ Zoom។ 

សារព័ត៌មានបានដើរនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយទៅកាន់ប្រជាជន និងសាធារណជន ពីរឿងរ៉ាវសង្គម និងកិច្ចការជាច្រើន ប៉ុន្តែសារព័ត៌​មានក៏អាចបង្កើតជាបញ្ហាជាច្រើនដល់សង្គមផងដែរ ប្រសិនបើពួកគេ​ធ្វើខុសក្រមសីលធម៌ និងវិជ្ជាជីវៈ។ សារព័ត៌មានដែលមាននិន្នាការនយោបាយតែងជាអាវុធមុខស្រួច និងជួនកាលបង្ករជាវិធង្សនាដល់សង្គម ព្រោះពួកគេតែងតែរិះគន់វាយប្រហារ និងលាបពណ៌ ធ្វើឲ្យមាន​ការខូតខាតនិងបាត់បង់កិត្តិយស​ដល់ប្រទេសជាតិខ្លួនឯង។

កិច្ចពិភាក្សានេះ នឹងធ្វើការឆ្លើយតបទៅនឹងសំណួរមួយចំនួនដូចខាងក្រោម៖

១.តើអ្វីជាសេរីភាពសារព័ត៌មាន?

២.ហេតុអ្វីយើងត្រូវការ សេរីភាពសារព័ត៌​មាន? តើវាមានភាពចាំបាច់អ្វីខ្លះក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ?

៣.តើអ្វីជាគុណតម្លៃនៃការបង្កើតឡើងនូវការពិនិត្យមើល ឬអាចហៅថាការតាមដាន ចំពោះអ្វីដែលជាការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ​ ឬមិនពិតនោះ?

៤.តើសារព័ត៌មានមានទំនាក់ទំនងអ្វីខ្លះទៅនឹងនយោបាយ?

៥. តើព័ត៌មានបំភ្លៃការពិត ការភូតភរ ភាពកុហក ឬការធ្វើប្រជាភិថុត ហាក់បាននឹងកំពុងពេញនិយម ក្នុងការយកមកប្រើប្រាស់ក្នុងមហិច្ឆតាខ្មៅងងឹតនៃបក្សប្រឆាំងដូចយើងបានដឹង? តើលោកវាគ្មិនមានចំណាប់អារម្មណ៍បែបណា?

៦. តើអាចទេដែលថា ការបង្កើតឲ្យមាននូវយន្ដការថ្មីនេះ អាចជាវិធង្សនាប្រឆាំងនិងការលើកឡើងរបស់អ្នកមាននិន្នាការ​មិនគាំទ្ររដ្ឋាភិបាលថា មានគម្រោងដាក់សម្ពាធពួកគេលើសេរីភាពនៃការបញ្ចេញមតិ? ចំពោះលោកវាគ្មិនយល់បែបណា?

អ្នកសម្របសម្រួលៈ លោកៈ ហ៊ុត ពុទ្ធា
វាគ្មិនៈ លោក ឃុន ប៊ុននី

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner