វៀតណាម​៖ ​Me​r​cede​s –​Ben​z​ ​ជាង​១​៧​០​០​គ្រឿង​​​ប្រមូលមកវិញ​ ​ជួប​ហា​និ​ភ័យ​ឆេះ​រថយន្ត​

ក្រុមហ៊ុន​ ​Me​r​cede​s -​Ben​z​ ​នៅវៀតណាម ​កំពុង​ប្រមូល​រថយន្ត​ C200 ​ចំនួនជា​ង​ ​១​៧​០​០​ ​គ្រឿង​ដែល​បាន​តំ​ឡើង​ ​ក្នុង​ប្រទេស​នេះ​ ​ពី​ឆ្នាំ​ ​២​០​១​៤​-​២​០​១​៨​ ​ដើម្បី​ដោះស្រាយបញ្ហា​ដែល​ជួប​ហា​និ​ភ័យ​ឆាបឆេះ​រថយន្ត​ ​ពោល​គឺ​កំហុស​ ​soft​ware​ ​ទាក់ទង​នឹង​ម៉ាស៊ីនភ្លើង​ នេះបើតាមប្រភព​ពីទីភ្នាក់ងារសារព័ត៌មាន V​N​e​p​xr​e​ss នាថ្ងៃទី១០ តុលា ២០២១។

​ក្រុមហ៊ុន​ថា​ ​ការប្រកាស​ប្រមូល​មក​ជួសជុល​វិញ​នេះ​ ​គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២​៥​ ​កញ្ញា​ ​ដល់​ ​៣​១​ ​ធ្នូ​ ​ឆ្នាំ​២​០​២​៥​។​ ​ដំណោះស្រាយ​គឺ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ ​soft​ware​ ​គ្រប់គ្រង​ម៉ាស៊ីន​ ​ដែល​ជា​ការ​ជួសជុល​មិន​គិតថ្លៃ​ ​ចំណាយ​ពេល​ប្រមាណ ​៣​០​នាទី​ ​នៅ​គ្រប់កន្លែង​ចែកចាយ​ ​Me​r​cede​s -​Ben​z​ ​ក្នុងប្រទេស​វៀតណាម​។​

​គួរ​បញ្ជាក់​ថា​ ​រថយន្ត​របស់​ក្រុមហ៊ុន​ ​Me​r​cede​s -​Ben​z​ ​ចំនួន​២​៥​៥​៨​គ្រឿង​ ​ត្រូវ​បាន​លក់​នៅ​ក្នុងប្រទេសវៀតណាម​៕​ ​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner