លោក ស៊ន អេលីត ៖ ព្រោះតែខ្ញុំជាអតីតអ្នកប្រដាល់សកលហេតុនេះហើយ ទើបខ្ញុំប្រឹងប្រែងគាំទ្រ

អ្នកគ្រប់គ្រងក្លឹបប្រដាល់ នាយកដ្ឋានអង្គរក្ស លោក ស៊ន អេលីត ក្រៅពីផ្ដល់ទីតាំង ធ្វើការ ប្រកួត ក្នុងនោះលោក បានជួយឧបត្ថម្ភ ជាសម្ភារហ្វឹកហាត់មួយចំនួនបន្ថែម ដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងឱកាសប្រកួតកីឡាប្រដាល់សកល Ultimate Boxing Championship កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

ក្នុងការផ្ដល់សម្ភារគិតជាទឹកប្រាក់ប្រមាណជិត៥០០ដុល្លារអាមេរិកនោះ គ្រូបង្វឹកដ៏មានឥទ្ធិពលមួយរូបក្នុងវិស័យប្រដាល់ខ្មែរ រូបនេះ បានរៀបរាប់ថា លោកពិតជារីករាយ និងបន្តជួយ ដល់សហព័ន្ធកីឡាប្រដាល់សកលទៅតាម លទ្ធភាព ដ្បិតលោកធ្លាប់ជាអតីតកីឡាករប្រដាល់សកលកម្ពុជា ផង ដែរ ។ លោក ស៊ន អេលីត៖ “ខ្ញុំធ្លាប់ជាអតីតកីឡាករប្រដាល់សកលកម្ពុជាដែរ ដូច្នេះហើយទើបខ្ញុំប្រឹងប្រែងជួយគាំទ្រ តាមលទ្ធភាព ដូចជាផ្តល់សង្វៀនប្រកួត ទឹក ភ្លើង និងសម្ភារមួយចំនួន។ ខ្ញុំធ្លាប់លំបាក កម្សត់កម្រ កាលពីខ្ញុំនៅជាកីឡាករជម្រើសជាតិប្រដាល់សកល អំឡុងឆ្នាំ២០០៦-២០០៧ ដោយធ្លាប់នឹកឃើញបែបនេះហើយ ទើបនៅពេលនេះ ខ្ញុំតែងតែចែករំលែក និងចូលរួមជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា”។

សម្ភារហ្វឹកហាត់មួយចំនួនដែល លោកគ្រូ ស៊ន អេលីត ផ្ដល់ជូនក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា នោះរួមមាន៖ ហ្គង់១២គូ ជូនដល់កីឡាករជម្រើសជាតិ១២នាក់ ក្នុង១សម្រាប់មានតម្លៃ២៨ដុល្លារ ស្មើនឹង៣៣៦ដុល្លារ រួមទាំងសម្ភារមួយចំនួនទៀត សរុបអស់ជាង ៤០០ដុល្លារ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner