កម្ពុជានឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់២លានដូសទៀត ដែលជាជំនួយរដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានវ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹកស្អែកនេះកម្ពុជាយើងនឹងត្រូវទទួលបានវ៉ាក់សាំង Sinovac ចំនួន ២លានដូសបន្ថែមទៀត ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាក់ក្នុងឱកាសលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលថ្មីៗកន្លងទៅនេះ»។

លោកជំទាវ យក់ សម្បត្តិ នឹងអញ្ជើញទទួលយកវ៉ាក់សាំង២លានដូសនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner