កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀនខុសច្បាប់

ភ្នំពេញ៖ ក្រោមការបញ្ជារផ្ទាល់ពីលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ កម្លាំងនគរបាលជំនាញខណ្ឌឬស្សីកែវ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២និង ៣០នាទី បានធ្វើការបង្ក្រាបជាក់ស្ដែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុម៣ ភូមិ៣ សង្កាត់ទួលសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ មានឈ្មោះ ណុះ មហាំម៉ាត់ ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មានទីលំនៅ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌ័ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

សម្ភារ:ដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០២កញ្ចប់។ បច្ចុប្បន្ន កំលាំងជំនាញខណ្ឌកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner