អង្គការ WHO ជំរុញឱ្យមានការចាក់ដូសជំនួយលើមនុស្សចាស់ ដែលធ្លាប់ចាក់ស៊ីណូវ៉ាក់ ឬ ស៊ីណូហ្វាំម

ក្រុម​ផ្តល់ប្រឹ​ក្សា​រ​ប​ស់​អ​ង្គ​កា​រ​សុខ​ភា​ព​ពិ​ភ​ពលោក (WHO) បាន​និយាយ​នៅ​ថ្ងៃ ច័ន្ទនេះ​ថា​ ការ​ចាក់ដូស​ជំនួយ​គួរ​តែ​ចាក់​លើ​ក្រុមមនុស្ស​អាយុ​ចា​ប់ពី ៦០ ឆ្នាំឡើងទៅ ដែ​ល​ធ្លាប់​បាន​ទ​ទួ​លវ៉ាក់សាំង​ស៊ីណូវ៉ាក​  និង​ស៊ីណូហ្វាំម​។ នេះ​បើយោងតាម​សារព័ត៌មាន South China Morning Post (SCMP)។

ក្រុម​អ្នក​ប្រឹ​ក្សា​យុ​ទ្ធសា​ស្ត្រ​ស្តីពី​កា​រ​ចា​ក់​ថ្នាំ​ប​ង្កា​ររោគ (SAGE) ក៏បា​ននិ​យាយ​ថា​ ​ដូស​ជំនួយ​​គួរតែ​ត្រូវ​បា​ន​ផ្ត​ល់​ដ​ល់​មនុស្ស ដែល​មា​ន​ប្រព័​ន្ធ​កា​រ​ពា​រ​ខ្សោយ មធ្យម និងធ្ង​ន់ធ្ងរ ដែល​ធ្លាប់​ទទួល​បាន​វ៉ាក់សាំង​កូវីដ​គ្រប់​ប្រភេទ​ ដែល​អនុញ្ញាត​ដោយអង្គការ WHO ។

ក្រុមប្រឹក្សាដដែលនេះ បា​ន​ប្រ​កា​ស​អនុ​​សា​ស​ន៍​រ​បស់ខ្លួន​ បន្ទា​ប់​ពី​កា​​រ​ពិនិ​​ត្យទិ​ន្ន​​ន័​យ​ ដែល​បាន​ប្រមូល​កា​ល​ពី​ស​ប្តា​ហ៍មុន គិត​ចាប់​​​​ពី​អង្គការ​ WHO បានអនុម័តវ៉ាក់សាំងកូវី​ដ​មួយ​ចំនួន​តូច​សម្រាប់​ប្រើ​ពេល​មាន​អាសន្ន​រួច​មក​។

ទិន្នន័យ​ទាំង​នេះ​ បានប​ង្ហា​ញ​ថា​ម​នុ​​ស្ស​នៅ​ក្នុ​ង​ក្រុ​ម​ទាំង ២ នេះ មា​ន​ហា​និ​ភ័​យ​ខ្ព​ស់​​នៃកា​​រឆ្ល​​ង​មេ​រោគ​​ឆ្ល​ង​ បន្ទាប់​ពី​កា​រ​ចា​ក់វ៉ាក់សាំងទាំង​ ២ ដូស​មក​។ មនុស្ស ដែល​មិ​ន​មា​ន​ប្រ​ព័​ន្ធ​កា​រ​ពា​រ​នៅ​ក្នុ​ង​ក្រុម​នេះ​ ភាគច្រើ​​ន​រួម​មា​ន អ្នក​មាន​​ជំ​ងឺ​​ម​ហារី​ក ឬ អ្នក​ជំ​ងឺ​ដ​ទៃ​ទៀ​ត ​កំ​ពុ​ង​ទ​ទួ​ល​ការ​ព្យា​បា​ល និង​មាន​ប្រព័ន្ធ​ភាព​​ស៊ាំខ្សោយ​។

ក្រុមប្រឹក្សា​ដដែល​នេះ​ បាន​ស​ង្ក​ត់ធ្ងន់​ថា​ អ្នក​ជំនាញ​សូម​មិន​ណែនាំ​ឱ្យ​ប្រើ​ដូស​ជំនួយ​  ដើម្បី​ដោះស្រា​យ​បញ្ហា​​ប្រសិទ្ធ​ភាពវ៉ាក់សាំង​​​ថ​យចុះ ឬ ការ​ប្រែប្រួល​លើ​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ទេ​។ ផ្ទុយ​ទៅវិ​​ញ​ ក្រុមនេះ បាន​ផ្តល់​អ​នុ​សាស​ន៍​ថា ការ​ទទួល​ដូស​ជំនួយ​គឺ​​ជា​ផ្នែ​ក​មួ​យនៃ​ «ការការពារ​ស៊េរី​បឋម​បន្ថែម»​ សម្រាប់​ក្រុម​ងាយ​រង​គ្រោះ​ទាំ​​ងនេះ ដែល​មិន​មាន​​ប្រព័​ន្ធ​ភាពស៊ាំខ្លាំង​គ្រប់គ្រា​​ន់​ ក្រោយ​ទទួល​ ២​ ដូសរួច​។

លោក Joachim Hombach លេខាធិកា​រ​នៃ​ក្រុ​​ម​អ្នក​ជំ​នា​ញ​ឯ​ករាជ្យ ដែល​បា​ន​បើ​ក​កិច្ច​ប្រជុំបិ​ទ​ទ្វារ​រយៈ​ពេល​​ ​៤ ថ្ងៃ​ចុ​ង​ក្រោ​យ​នេះ បាន​និ​យា​​យថា៖ «យើងធ្លាប់​ទទួល​បាន​កា​រ​អំពា​​វ​នា​វ​ពី​សុ​ខ​ភា​ព​សា​ធា​រណៈ​យ៉ាង​ច្បាស់​ហើយ​ យើង​​ដឹ​ង​ថា​កា​រចែកចាយ​ដូសទី ៣ អា​ច​ប​ង្កើន​​កា​រ​ឆ្លើយ​ត​បនៃ​ប្រ​ព័​ន្ធភា​ពស៊ាំ»​។

ទិន្នន័យ​ ដែល​បា​នពិ​និ​ត្យ​លើ​ប្រសិទ្ធភាព​វ៉ា​ក់​សាំង​​ការ​ពា​រ​កូវីដ-១៩ រ​ប​ស់ក្រុមហ៊ុន​ស៊ី​ណូវ៉ា​ក និង​ស៊ី​ណូ​ផាម​ បាន​បង្ហា​ញយ៉ា​ង​ច្បា​​ស់ថា​​នៅ​ក្នុង​ក្រុ​ម​ម​នុ​ស្ស​វ័​យចំណាស់​ វ៉ាក់​សាំង​ទាំង​នេះ​នៅ​មាន​ប្រសិទ្ធ​ភា​ព​តិ​ច​ណាស់​ ប្រសិន​បើ​ទទួល​បាន​តែ​ ២ ដូស​។

សម្រាប់វ៉ាក់សាំងស៊ី​ណូវ៉ា​ក និង​ស៊ី​ណូ​ផាម​ អ្នក​ជំនាញ​បាន​ណែនាំ​ឱ្យ​ចាក់​ដូសទី ៣ ក្នុង​ចន្លោះ​ទី ១ ទៅ ៣ ខែ​បន្ទាប់ពីចាក់ដូសទី ២ រួច​។

ក្រុម​ប្រឹក្សា​ថ្នាំ​ប​ង្កា​ររោគ​ SAGE ​បាននិ​យាយថា៖ «នៅ​ពេ​ល​អនុ​វ​ត្ត​អ​នុសាសន៍​នេះ​ ដំបូង​ប្រ​ទេ​សនានា​គួរ​តែ​បង្កើន​ការ​ចាក់​ដូសទី ២ ឱ្យ​បាន​ច្រើន​ មុននឹង​ចែក​ចាយ​ដូស​ជំនួយ​ដល់​ក្រុមមនុស្ស​ចាស់​។ យើង​មា​ន​អា​រ​ម្ម​ណ៍​ថាអ​នុ​​សាស​ន៍​នេះ​ គឺ​អាចធ្វើ​បាន​ទា​ន់​ពេ​ល​វេលា​ក្នុ​ង​ន័​យថា​ យើង​ដឹ​ង​ថា​វា​អាច​នឹ​ងមា​ន​ផល​ប៉ះពាល់​ដល់​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំ​ង​ទាំ​ងនេះ ដូច្នេះ​យើ​ង​ច​ង់​ធ្វើ​វា​ឱ្យ​បា​ន​ឆា​ប់ជា​ងនេះ»។​

ទោះជា​យ៉ាងណា​ ​ប្រ​ទេ​សដែ​ល​មា​នប្រា​​ក់​ចំ​ណូ​លទា​ប និង​ម​ធ្យ​ម​​មួ​យ​ចំ​នួ​ន​នៅ​អា​មេ​រិក​ឡា​ទី​ន និង​អា​ស៊ី​អា​គ្នេ​យ៍​ បាន​ពឹ​ង​ផ្អែ​ក​យ៉ា​ង​​ហោ​ច​ណា​ស់​មួ​យ​ផ្នែ​កលើ​​វ៉ាក់​សាំងវ៉ាក់សាំងចិន​ ដែល​ប្រទេស​នេះបាន​សន្យា​នឹង​ផ្គត់​ផ្គង់​វ៉ាក់សាំងប្រមាណ ២​ ពា​ន់​លា​ន​ដូ​ស​ដ​ល់​ប្រទេស​នៅ​ជុំ​វិញ​ពិភពលោក​​នៅ​ឆ្នាំនេះ​ ដោយ​​ភា​គ​ច្រើនជាវ៉ាក់សាំង​ស៊ី​ណូវ៉ា​ក និង​ស៊ី​ណូ​ភាម​។

លោក Yanzhong Huang អ្ន​កជំ​​នា​ញជា​ន់​ខ្ព​ស់​​ផ្នែ​ក​សុ​ខ​ភាព​ពិ​ភ​ព​លោក​នៅ​ក្រុ​មប្រឹក្សាទំនា​ក់​ទំ​​ន​ងប​រ​ទេ​ស​នៅ​ទី​ក្រុ​ង​ញូ​វ​យ៉ក លើក​ឡើង​ថា៖ «អនុសាសន៍របស់ក្រុមប្រឹក្សា SAGE អាច​មាន​ប្រសិទ្ធិភាព​ក្នុ​ងការ​ពារ​​មនុ​ស្ស​ចា​ស់រា​ប់​សិ​ប​លា​ន​នា​ក់​នៅ​ក្នុ​ង​ប្រ​ទេ​ស​ចិ​ន​តែ​ម្នា​ក់​ឯ​​ង ដែល​ប្រ​ជា​ជ​ន​ជា​ង​ ១៨ ភាគរយ​មាន​អាយុលើ​ស​ពី​ ៦​០​ ​ឆ្នាំ»​។

ក្រុមប្រឹក្សា​ដដែល​នេះ នឹ​ង​ពិ​និ​ត្យមើ​ល​​ទិ​ន្នន័​​យ​ទា​ក់ទ​ង​​នឹ​ង​ត​ម្រូវ​កា​រ​​នៃ​កា​រ​ចា​ក់​ថ្នាំ​បង្ការ​រោ​គ​សម្រាប់​វ៉ា​ក់​សាំ​ង​ទាំង​នេះឬ វ៉ាក់សាំ​ង​ផ្សេ​ង​ទៀ​តនៅ​ក្នុ​ង​កិ​ច្ច​ប្រ​ជុំ​មួ​យនៅ​ខែ​ក្រោ​យ ខណៈ​អង្គកា​រ​សុខភាព​​ពិភពលោក​ WHO បាន​ចេញ​សេ​ច​ក្តី​ប្រ​​កា​សផ្អា​ក​កា​​រ​ចែក​ចាយ​ដូសជំនួយ​រ​​ហូ​ត​ដ​ល់​ដំ​ណា​ច់​ឆ្នាំ​នេះ ដោ​យ​លើ​ក​ឡើ​ង​ពី​ភា​ព​មិ​នស្មើ​គ្នា​នៃ​ល​ទ្ធ​ភា​ព​ទ​ទួ​លបា​ន​វ៉ា​ក់​សាំ​ងនៅលើ​ពិភពលោក​​។

អ្នកវិ​ទ្យា​សាស្ត្រ​ស្ដីពីប្រព័ន្ធភាព​ស៊ាំ​អ្នក​ស្រី​ K​ylie Quinn អនុ​ប្រ​ធាន​​ស្រាវ​​ជ្រាវ​រប​ស់​សា​កល​វិ​ទ្យា​ល័​យ​ ​RMIT នៅទីក្រុងមែ​​លប៊ន លើក​ឡើង​​​ថា៖ «អង្គកា​រ​សុ​ខ​ភា​ពពិភ​ពលោក មិ​នរា​​រាំងការចែក​ចាយដូសទី​៣ សម្រា​ប់​ម​នុស្ស​ផ្សេ​ង​ទៀ​តទេ ប៉ុន្តែ​ពួ​ក​​គេ​និ​យាយ​​យ៉ាង​ច្បា​ស់​ថា យើងគួរ​ផ្ដោត​ទៅលើ​ក្រុម​មនុស្ស​ ដែល​គួរ​ព្រួ​យ​បា​រ​ម្ភ​បំ​ផុត​ ហើយ​នេះគឺ​​ជារ​​បៀប​ដែ​​លយើ​​ងត្រូ​វ​កា​រ​ផ្តល់​អា​ទិ​ភា​ព​ដ​ល់​កា​រ​ផ្គត់​ផ្គ​ង់​វ៉ា​ក់​សាំង»​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner