អតីតប្រធានាធិបតីមីយ៉ាន់ម៉ា វ័យ ៧៩ឆ្នាំ ដែលត្រូវបានទម្លាក់ចេញពីតំណែង លោក Win Myint បានធ្វើការអត្ថាធិប្បាយជាលើកដំបូងអំពីព្រឹត្តិការណ៍យោធាដែលកើតឡើងកាលពីខែកុម្ភៈកន្លងទៅ

អត្ថបទដោយ៖
AMS OneMinute

យោងតាមមេធាវីលោក Khin Maung Zaw មន្ត្រីយោធាជាន់ខ្ពស់ ២រូប បានចូលទៅដល់បន្ទប់របស់អតីតប្រធានាធិបតីរូបនេះនៅព្រលឹមថ្ងៃទី១ កុម្ភៈ ហើយបង្ខំឱ្យលោកលាលែងពីតំណែងក្រោមមូលហេតុសុខភាព។

លោក Win Myint បានបដិសេធ ហើយមន្ត្រីយោធានោះបានព្រមានថានឹងធ្វើទុក្ខបុកម្នេញគាត់ តែលោក Win Myint តបវិញថាគាត់សុខចិត្តស្លាប់។

លោក Win Myint ត្រូវបានចាប់ខ្លួន ជាមួយនឹងអ្នកស្រី Aung San Suu Kyi អំឡុងថ្ងៃរដ្ឋប្រហារ។ លោករងការចោទប្រកាន់ជាច្រើនបទល្មើសពីសំណាក់អាជ្ញាធរយោធាមីយ៉ាន់ម៉ា។

ប្រភព៖ CNA

ads banner